ចរាចរណ៍
បុរសម្នាក់ស្លាប់ភ្លាមៗ និងនារីម្នាក់រងរបួសធ្ងន់ បន្ទាប់ពីម៉ូតូធុនធំជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ
បុរសម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង រីឯនារីម្នាក់រួមដំណើរជាមួយ រងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូធុនធំ ១ គ្រឿងយ៉ាងលឿន ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ កាលពីវេលាម៉ោង ១ និង ២០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ ទល់មុខអគារ Booyoung Town តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះទាំងពីរនាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមការបញ្ជាក់ពីពលរដ្ឋដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូធុនធំម៉ាក Kawasaki ពណ៌ស្វាយ គ្មានស្លាកលេខ ដំណើរមកល្បឿនលឿនតាមទិសខាងកើតទៅលិច ហើយមាននារីម្នាក់អង្គុយនៅពីក្រោយ។ នៅពេលដល់ចំណុចផ្លូវកោង ពេលបត់ចង្កូតមិនទាន់ ទើបម៉ូតូជ្រុលបុករបាំថ្មពុះចែកទ្រូងផ្លូវ ដោយអូសទៅប្រហែល ១០០ ម៉ែត្រ។

ក្រោយការបុក អ្នកជិះទាំងពីរនាក់ ហោះផ្លោងទៅបោកបង្គោលភ្លើងបំភ្លឺផ្លូវយ៉ាងខ្លាំង បណ្តាលឲ្យបុរសដែលបើកម៉ូតូបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈនារីអង្គុយពីក្រោយ រងរបួសធ្ងន់ ក្បាលបែកហូរឈាម ត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ (សាមុយ) ដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញចរាចរណ៍ខណ្ឌសែនសុខ បានចុះទៅកន្លែងកើតហេតុ ដើម្បីកត់ត្រាហេតុការណ៍ និងស្វែងរកសាច់ញាតិជនរងគ្រោះ ប៉ុន្តែមិនទាន់ទំនាក់ទំនងនៅឡើយទេ។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិ។ ចំណែកម៉ូតូជនរងគ្រោះ ក៏ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខផងដែរ៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


