ព័ត៌មានជាតិ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសរើសនិស្សិតចូលរៀន និងបន្តទៅសិក្សានៅអាមេរិកតាមរយៈការបង់ថ្លៃ
នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ស.ភ.ភ.ព) បានប្រកាសស្តីពីការប្រឡងជ្រើសរើសនិស្សិតឱ្យចូលរៀននៅសាកលវិទ្យាល័យ ស.ភ.ភ.ព ផ្ទាល់ និងបន្តទៅសិក្សានៅសហរដ្ឋអាមេរិក ក្រោមរូបភាពបង់ថ្លៃ តាមរយៈកម្មវិធីសិក្សា ១+៣ នៅ ស.ភ.ភ.ព និង ២+២ នៅសាកលវិទ្យាល័យ Angelo State រដ្ឋតិចសាស សហរដ្ឋអាមេរិក។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការថា សិស្សដែលមានបំណងបន្តការសិក្សាក្នុងរូបភាពបង់ថ្លៃ ថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៥-២០២៦ នេះ សាកលវិទ្យាល័យមាន កម្មវិធី ១+៣ ផ្ដល់នូវវគ្គសិក្សាថ្មីមួយដែលសិក្សាឆ្នាំមូលដ្ឋាន (ឆ្នាំទី១) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង ៣ឆ្នាំបន្ទាប់នៅសាកលវិទ្យាល័យ Angelo State រដ្ឋតិចសាស សហរដ្ឋអាមេរិក។ ចំណែក កម្មវិធី ២+២ គឺសិក្សានៅ ស.ភ.ភ.ព. រយៈពេល ២ឆ្នាំ និងនៅ Angelo State រយៈពេល ២ឆ្នាំ លើមុខជំនាញ ចំនួន១៨។
ដើម្បីទាញយកពាក្យ អាចចូលតំណកញ្ចប់ព័ត៌មាន ៖ (bit.ly/intake2526asu-rupp) ១.ពាក្យស្នើសុំប្រឡង ២.សលាកបត្រឯកត្តជន ៣.ព័ត៌មានទូទៅទាក់ទងនឹងជំនាញ និងមុខវិជ្ជាសិក្សា និង ៤.សេចក្តីជូនដំណឹងផ្លូវការ។
បើនិយាយពីលក្ខខណ្ឌចុះឈ្មោះប្រឡងចូល បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬមានតម្លៃស្មើ។ មានកម្រិតភាសាអង់គ្លេស IELTS 6.0/TOEFL ITP: 550/TOEFL iBT:60/Doulingo:96 ឡើងទៅ (បេក្ខជនអាចផ្តល់ពិន្ទុកម្រិតភាសាអង់គ្លេសនៅពេលក្រោយដាក់ពាក្យទៅសិក្សាឆ្នាំទី២ ឬទី៣ នៅអាមេរិក)។ បេក្ខជនត្រូវឆ្លងកាត់ការប្រឡងជ្រើសរើស។ ចំពោះការដាក់ពាក្យសុំសិទ្ធប្រឡង ត្រូវបង់ប្រាក់ ៤០០,០០០រៀល។
សូមអានខាងក្រោម ដើម្បីដឹងពីព័ត៌មានលម្អិត និងមុខជំនាញសិក្សា រួមទាំងការបង់ថ្លៃសិក្សានៅសាកលវិទ្យាល័យភូមិន្ទក្នុងកម្មវិធីនេះ ៖


-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


