ព័ត៌មានអន្ដរជាតិ
Boonsin Padklang ប្រកាសជាសាធារណៈថា ខ្លួននឹងធ្វើជាទីប្រឹក្សាកងទ័ពថៃ ក្រោយចូលនិវត្តន៍
មេភូមិភាគ២ថៃ Boonsin Padklang បានប្រកាសជាសាធារណៈថា ក្រោយចូលនិវត្តន៍ លោកនឹងធ្វើជាទីប្រឹក្សាកងទ័ពជើងគោកថៃ តាមការតែងតាំងរបស់មេទ័ពជើងគោក Pana Klaewplodthuk។

ថ្លែងនៅការិយាល័យប្រឆាំងគ្រឿងញៀនក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារទី២ខែកញ្ញាឆ្នាំ២០២៥ Boonsin និយាយថា ខ្លួននឹងធ្វើជាទីប្រឹក្សាទទួលបន្ទុកផ្នែកទំនាក់ទំនងសាធារណៈ ក្រោយការចូលនិវត្តន៍នៅបំណាច់ខែនេះ។ ខ្លួននឹងបន្តធ្វើការដោយទំនួលខុសត្រូវ បន្ទាប់ពីចូលនិវត្តន៍ ហើយមិនលូកលាន់នយោបាយទេ។
មុននេះដែរ ថ្លែងនៅឯសាកលវិទ្យាល័យ Thammasat មេភូមិភាគ២ ក៏បញ្ជាក់យ៉ាងច្បាស់រួចហើយដែរថា យោធានឹងមិនធ្វើរដ្ឋប្រហារឡើយ ក្រោយមានពាក្យចចាមអារ៉ាមអំពីការធ្វើរដ្ឋប្រហារក្នុងប្រទេសថៃស្របពេលនយោបាយកំពុងច្របូកច្របល់។
លោកអះអាងថា កងទ័ពនឹងមិនធ្វើរដ្ឋប្រហារទេ ដោយទុកឲ្យយន្តការនយោបាយជាអ្នកគ្រប់គ្រងចុះ ហើយខ្លួនសុំមិនជ្រៀតជ្រែកក្នុងនិន្នាការនយោបាយឡើយ កងទ័ពនៅតែរក្សាជំហរជាទាហានអាជីព។

បុរសម្នាក់នេះហើយ គឺជាជនទីមួយដែលបង្កឲ្យមានភាពតានតឹងជាសាធារណៈជាមួយកម្ពុជា និងបង្កើនការគំរាមកំហែងបញ្ឆេះកំហឹង រហូតដល់បង្កឲ្យមានការផ្ទុះអាវុធទ្រង់ទ្រាយធំ ឈានទៅសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់រាប់សិបនាក់និងការបំផ្លិចបំផ្លាញសម្បតិ្តវប្បធម៌ ទីអារាម ផ្ទះសម្បែងប្រជាជន និង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
បុរសម្នាក់នេះធ្លាប់លើកឡើងថា ក្រោយពេលចូលនិវត្តន៍ពីមុខតំណែងជាមេភូមិភាគ២ រូបគេនឹងមិនទទួលមុខតំណែងនយោបាយណាមួយឡើយ ដោយសុំធ្វើត្រឹមជាទាហានបម្រុងនិងពលរដ្ឋល្អម្នាក់ ប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ សម្តីរបស់បុរសម្នាក់នេះមិនអាចយកជាការបានឡើយ ព្រោះតែរូបគេជាមនុស្សក្រឡិចក្រឡុច និយាយឲ្យតែរួចពីមាត់និងជាជនល្មោភសង្គ្រាមមិនខ្វល់ទុក្ខសោកពលរដ្ឋខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Boonsin Padklang៖ យោធាមិនធ្វើរដ្ឋប្រហារឡើយ ព្រោះកងទ័ពជាទាហានអាជីព មិនលូកលាន់នយោបាយ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


