ព័ត៌មានជាតិ
IMF៖ កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនក្នុងអត្រា៤,៨ ភាគរយនៅឆ្នាំនេះ
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានធ្វើការកែតម្រូវសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៤,៨ ភាគរយនៅឆ្នាំ ២០២៥ ថយចុះពីកំណើន ៦ ភាគរយនៃអត្រាកំណើនកាលពីឆ្នាំមុន។ ការថយចុះនេះបង្ហាញពីភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្ម និងវិបត្តិព្រំដែនជាមួយប្រទេសថៃ ដែលកំពុងប៉ះពាល់ដល់វិស័យទេសចរណ៍ ការនាំចេញ និងចំណូលផ្ញើប្រាក់ពីក្រៅប្រទេស។

បន្ទាប់ពីបេសកកម្មពិគ្រោះយោបល់រយៈពេលពីសប្តាហ៍នៅកម្ពុជាដែលដឹកនាំដោយលោក Kenichiro Kashiwase IMF បានព្យាករណ៍ថា កំណើន GDP ពិតនឹងថយចុះមកនៅត្រឹម ៤,៨ ភាគរយ បន្ទាប់ពីកំណើន ៦ ភាគរយក្នុងឆ្នាំ ២០២៤។ ការថយចុះនេះបណ្តាលមកពីបញ្ហាខាងក្រៅ ដូចជា ភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្ម និងការកើនឡើងនៃភាពតានតឹងតំបន់ ជាពិសេសបញ្ហាសង្រ្គាមជាមួយប្រទេសថៃ។
លោក Kenichiro បានលើកឡើងថា៖ «កំណើនរំពឹងថានឹងថយចុះ ខណៈដែលភាពតានតឹងពាណិជ្ជកម្ម និងវិបត្តិព្រំដែនចាប់ផ្តើមប៉ះពាល់ដល់តម្រូវពីក្រៅ វិស័យទេសចរណ៍ និងចំណូលពីការផ្ញើរប្រាក់ពីក្រៅប្រទេស។»
សម្រាប់អត្រាអតិថរណារំពឹងថានឹងកើនឡើងបន្តិចទៅដល់អត្រា ២,៨ ភាគរយ ខណៈដែលហានិភ័យមកលើសេដ្ឋកិច្ចនៅតែមានទំនោរអវិជ្ជមាន។ IMF បានព្រមានថា បំណុលឯកជនខ្ពស់ និងការកើនឡើងនៃឥណទានមិនដំណើការ (NPL)—ជាពិសេសក្នុងវិស័យទេសចរណ៍ និងអចលនទ្រព្យ—អាចបង្កគ្រោះថ្នាក់ដល់ស្ថិរភាពហិរញ្ញវត្ថុ។

IMF បានអំពាវនាវឱ្យកម្ពុជាធ្វើការកែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ចជាបន្ទាន់ មុនពេលការឈានទៅដល់ការផ្លាស់ប្តូរពីភាពជាប្រទេសអភិវឌ្ឍន៍តិចបំផុតក្នុងឆ្នាំ ២០២៩ខាងមុខនេះ។ បញ្ហាអាទិភាពរួមមាន ការកែលម្អផលិតភាព ការពង្រឹងការគ្រប់គ្រង និងការវិនិយោគលើធនធានមនុស្ស។
កាលពីចុងខែសីហាកន្លងទៅនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានកែសម្រួលការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៥ ត្រឹមក្នុងអត្រា ៥ ភាគរយ ដោយកែពីការព្យាករណ៍ក្នុងអត្រា៦,៣ ភាគរយកាលពីដើមឆ្នាំ ដោយយោងទៅតាមផលប៉ះពាល់នៃការបិទព្រំដែនជាមួយប្រទេសថៃ និងអត្រាពន្ធ ១៩ ភាគរយរបស់សហរដ្ឋអាមេរិកលើទំនិញនាំចេញពីកម្ពុជា។ កំណើនឧស្សាហកម្មរំពឹងថានឹងកើនដល់អត្រា ៧,១ ភាគរយ សេវាកម្ម ៣,៨ ភាគរយ និងកសិកម្មត្រឹមតែ ០,៩ ភាគរយប៉ុណ្ណោះ។

ក្នុងការប្រឈមមុខនឹងភាពមិនច្បាស់លាស់សេដ្ឋកិច្ចពិភពលោក ទាំង IMF និងក្រសួងសេដ្ឋកិច្ច បានលើកឡើងពីតម្រូវការចាំបាច់នៃភាពធន់ ការកែប្រែជារចនាសម្ព័ន្ធ និងការប្ដូរយុទ្ធសាស្ត្រនានា៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


