ព័ត៌មានអន្ដរជាតិ
IMF៖ ជម្លោះអ៊ីរ៉ង់អាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកលតាមរយៈវិបត្តិថាមពល និងពាណិជ្ជកម្ម
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា វាលឿនពេកក្នុងការវាយតម្លៃអំពីផលប៉ះពាល់សេដ្ឋកិច្ចកើតចេញពីជម្លោះរវាងសម្ព័ន្ធមិត្តអ៊ីស្រាអែល-សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប៉ុន្តែបានព្រមានថា ការរំខានពាណិជ្ជកម្ម ការហក់ឡើងខ្ពស់នៃតម្លៃថាមពល និងការប្រែប្រួលទីផ្សារ ដែលអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកល កំពុងលេចចេញជារូបរាងរួចហើយ។

ការលើកឡើងបែបនេះ ធ្វើឡើងចំពេលដែលជម្លោះមជ្ឈិមបូព៌ាបន្តតានតឹងខ្លាំង ដោយធ្វើឱ្យប៉ះពាល់ដល់លំហូរពាណិជ្ជកម្មប្រេង និងឧស្ម័នធម្មជាតិពង្រាវកាត់តាមច្រកសមុទ្រហ័រមូហ្ស (Hormuz) ដ៏សំខាន់លើពិភពលោក។
ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី ៣ ខែមីនា IMF បាននិយាយថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនៅមជ្ឈិមបូព៌ា ហើយបានសង្កេតឃើញពីការរំខានដល់សកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ច កំណើនតម្លៃថាមពល និងបម្រែបម្រួលទីផ្សារហិរញ្ញវត្ថុ។ មូលនិធិនេះបានពិពណ៌នាអំពីស្ថានភាពនេះថា «មានការប្រែប្រួលខ្ពស់» ហើយខ្លួននឹងផ្តល់ការវាយតម្លៃគ្រប់ជ្រុងជ្រោយមួយ ក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកខែមេសាខាងមុខ។
ថ្លែងក្នុងសន្និសីទអនាគតនៃហិរញ្ញវត្ថុរបស់វិទ្យាស្ថាន Milken នៅទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី៣ មីនា លោក Dan Katz អនុប្រធានគ្រប់គ្រងទី១របស់ IMF បាននិយាយថា ផលប៉ះពាល់សកលនឹងអាស្រ័យលើរយៈពេលនៃការអូសបន្លាយរបស់ជម្លោះ វិសាលភាពនៃការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្ម និងថាតើកំណើនតម្លៃថាមពលមានរយៈពេលខ្លី ឬរ៉ាំរ៉ៃឬអត់។
លោក Katz បានព្រមានថា ភាពមិនប្រាកដប្រជាយូរអង្វែង និងការកើនឡើងជាបន្តបន្ទាប់នៃតម្លៃថាមពល អាចធ្វើឱ្យធនាគារកណ្តាលទូទាំងពិភពលោក មានការប្រុងប្រយ័ត្ន ជាពិសេសពាក់ព័ន្ធនឹងអស្ថិរភាពនៃអតិផរណា។
IMF បានព្យាករកំណើនសេដ្ឋកិច្ចសកល ៣,៣% នៅឆ្នាំ ២០២៦ នេះ ប៉ុន្តែមូលនិធិបានលើកឡើងពីភាពមិនប្រាកដប្រជាថ្មី នៅពេលដែលជម្លោះកាន់តែធ្ងន់ធ្ងរឡើងៗ។
អ្នកវិភាគ និងអ្នកធ្វើគោលនយោបាយកំពុងតាមដានពីស្ថានភាពច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់លំហូរថាមពលសកល។ ការរំខានលើច្រកនេះ អាចរីករាលដាលយ៉ាងឆាប់រហ័សទៅក្នុងបណ្តាញពាណិជ្ជកម្ម និងផលិតកម្ម។ ក្នុងទីផ្សារថាមពល ជម្លោះបានធ្វើឱ្យលក្ខខណ្ឌផ្គត់ផ្គង់កាន់តែតឹងតែង និងបង្កើនភាពមិនប្រាកដប្រជាជុំវិញការដឹកជញ្ជូន ធ្វើឱ្យតម្លៃប្រេងកើនឡើង។ ដោយសារតែវិបត្តិនេះ តម្លៃប្រេងអន្តរជាតិម៉ាក Brent បានហក់ឡើងលើស ៨០ ដុល្លារ/បារ៉ែល គិតត្រឹមថ្ងៃពុធ (៤ មីនា)៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


