សន្តិសុខសង្គម
ឃាត់ខ្លួនក្មេងទំនើងមួយក្រុម ធ្វើសកម្មភាពបង្ហោះម៉ូតូអនាធិបតេយ្យតាមផ្លូវសាធារណៈ
កម្លាំងអធិការនគរបាលស្រុកស្នួល ខេត្តក្រចេះបានធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន ៤ នាក់ ក្នុងចំណោមបក្សពួក ៦នាក់ ដែលបានធ្វើសកម្មភាពជិះបង្ហោះម៉ូតូ អាណាធិបតេយ្យនៅតាមដងផ្លូវសាធារណៈក្នុងមូលដ្ឋានស្រុកស្នួល ខេត្តក្រចេះ កាលពីពេលកន្លងទៅថ្មីៗនេះ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការស្រាវជ្រាវចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើនេះ ធ្វើឡើងក្រោយពីមានការបង្ហោះវីដេអូនៅលើបញ្ដាញទំនាក់ទំនងសង្គមនូវសកម្មភាពការបើកបរអាណាធិបតេយ្យ ប្រព្រឹត្តកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ និងដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តក្រចេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកស្នួលបានធ្វើការស្រាវជ្រាវបន្តបន្ទាប់រហូតដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ក៍បានកំណត់ ឃាត់ខ្លួនមុខសញ្ញាក្រុមក្មេងទំនើងចំនួន ៤ នាក់ និងម៉ូតូដែលធ្វើសកម្មភាពចំនួន ២ គ្រឿង ក្នុងចំណោមបក្សពួក ៦ នាក់ ដែលបានធ្វើសកម្មភាពបើកបរអនាធិបតេយ្យតាមផ្លូវសាធារណៈ។ ចំណែក ០២ នាក់ ផ្សេងបានរត់គេចខ្លួន។

ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរក្រុមក្មេងទំនើងទាំង ៤ នាក់ខាងលើបានឆ្លើយសារភាពថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១៥.៣០នាទី ក្រុមបក្សពួកគេមានគ្នាចំនួន ០៦ នាក់ ពិតជាបានធ្វើសកម្មភាពជិះម៉ូតូចំនួន ០៣គ្រឿង បើកបរដោយអនាធិបតេយ្យ (បង្ហោះម៉ូតូ) តាមបណ្តោយផ្លូវជាតិលេខ៧ (ស្នូល-ក្រចេះ) ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦០-២៦១ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បណ្តាលឱ្យម៉ូតូរបស់ឈ្មោះ គ.ស និងឈ្មោះ ហ.ស ដួលពេលកំពុងធ្វើសកម្មភាពជិះបង្ហោះប្រាកដមែន ។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង៤នាក់ ខាងលើរួមទាំងវត្ថុតាងត្រូវឃាត់ និងធ្វើការណែនាំអបរំនៅអធិការដ្ឋាននគរបាលស្រុកស្នួល៕
អត្ថបទ ប្រុញ វិធិន
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


