កីឡា
Messi និង Ronaldo ត្រៀមបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រមួយ នៅ 2026 World Cup
ខ្សែប្រយុទ្ធក្រុមជម្រើសជាតិ អាហ្សង់ទីន Lionel Messi និងខ្សែប្រយុទ្ធក្រុមបញ្ចខែល ព័រទុយហ្គាល់ Cristiano Ronaldo កំពុងស្ថិតនៅលើផ្លូវ ត្រៀមបំបែកកំណត់ត្រា ក្លាយជាកីឡាករបង្ហាញខ្លួនច្រើនជាងគេបំផុតនៅព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ប្រសិនបើអ្នកទាំង ២ បានលេងនៅ World Cup ឆ្នាំ ២០២៦។

ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ឆ្នាំ ២០២៦ ត្រូវបានគេដឹងថា អាចនឹងក្លាយជាការប្រកួតចុងក្រោយសម្រាប់ Messi និង Ronaldo ពីព្រោះអ្នកទាំង ២ អាយុកាន់តែច្រើន ដោយម្ចាស់អាវលេខ ១០ អាយុ ៣៨ ឆ្នាំ និងម្ចាស់អាវលេខ ៧ មានអាយុ ៤០ ឆ្នាំ។
ទោះបីជាយ៉ាងណា ប្រសិនបើកំពូលកីឡាករទាំង ២ បានបង្ហាញខ្លួននៅ World Cup ឆ្នាំ ២០២៦ មួយលើកទៀត នោះពួកគេនឹងក្លាយជាកីឡាករដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលបង្ហាញខ្លួនបានចំនួន ៦ លើកនៅព្រឹត្តិការណ៍បាល់ទាត់ដែលរៀបចំរាល់ ៤ ឆ្នាំម្តង។

បច្ចុប្បន្ន Messi និង Ronaldo បានបង្ហាញខ្លួននៅព្រឹត្តិការណ៍ World Cup បានចំនួន ៥ លើកដូចគ្នា ហើយអ្នកទាំង ២ បានចាប់ផ្តើមមានឈ្មោះលេងដំបូង នៅ World Cup ឆ្នាំ ២០០៦ ក្នុងប្រទេស អាល្លឺម៉ង់ ដូចគ្នា។ លុះចាប់ពីពេលនោះមក គឺអ្នកទាំង ២ មិនដែលបានអវត្តមានពីការប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះឡើយ។
គួរឱ្យដឹងថា នៅក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក មិនទាន់មានកីឡាករណាម្នាក់ បានបង្ហាញខ្លួនដល់ ៦ លើកឡើយ ប៉ុន្តែសម្រាប់កីឡាករផ្សេងទៀត ក្រៅអំពី Messi និង Ronaldo គឺមានវីរបុរសបាល់ទាត់ ៥ រូប ធ្លាប់បានបង្ហាញខ្លួនបានចំនួន ៥ លើកផងដែរ ដូចជាលោក Antonio Carbajal, Lothar Matthäus, Rafael Márquez, Andrés Guardado និងលោក Guillermo Ochoa៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


