កីឡា
ក្រុមសាំបា ប្រេស៊ីល នឹងមិនពិបាកឆ្លងផុតពូល C សម្រាប់ World Cup 2026
ក្រុមសាំបា ប្រេស៊ីល ត្រូវបានគេចាត់ទុកជាបេក្ខភាពធំមួយ ក្នុងការប្រជែងជើងឯកពិភពលោក World Cup 2026 ស្របពេលនៅវគ្គចែកពូល ពួកគេហាក់មិនពិបាក ដើម្បីឆ្លងទៅកាន់វគ្គ ៣២ ក្រុមនោះទេ។

ក្រុមជម្រើសជាតិ ប្រេស៊ីល ស្ថិតនៅក្នុងពូល C ជាមួយនឹងក្រុមជម្រើសជាតិ ម៉ារ៉ុក ហៃទី និង ស្កុតលែនដ៍។ ពូលនេះ មាន ប្រេស៊ីល និង ម៉ារ៉ុក គឺបេក្ខភាពធំជាងគេ។ ចំណែកក្រុម ២ ទៀតសុទ្ធតែស្ថិតនៅកម្រិតមធ្យម។ បើមើលទៅលើចំណាត់ថ្នាក់ពិភពលោក គឺ ប្រេស៊ីល ស្ថិតនៅលេខ ៦ ខណៈ ម៉ារ៉ុក ស្ថិតនៅលេខ ៧។ ចំណែក ស្កុតលែនដ៍ វិញនៅចំណាត់ថ្នាក់រហូតដល់លេខ ៤៣ ឯណោះ ហើយ ហៃទី នៅកាន់តែឆ្ងាយថែមទៀត ដោយស្ថិតនៅលេខ ៨២។

នៅ World Cup 2026 នេះ ក្រុម ប្រេស៊ីល បានបង្ហាញការត្រៀមខ្លួនបានល្អមែនទែន ក្រោមការដឹកនាំរបស់លោក Carlo Ancelotti។ ពួកគេបានកោះហៅកីឡាករមានគុណភាពជាច្រើន មានដូចជា Neymar, Vinicius Jr., Raphinha, Casemiro, Marquinhos និង Gabriel Magalhães ជាដើម។ សមាសភាពប៉ុណ្ណេះ បានបង្ហាញ ថា ពួកគេមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លងផុតពូល C ហើយអាចឡើងដល់វគ្គជ្រៅៗបន្តទៀត។

ទាក់ទិននឹងការប្រកួតវិញ គឺ ប្រេស៊ីល បានប្រកួតមិត្តភាព ៥ លើក ក្នុងនោះទើបតែចាញ់ ១ លើកប៉ុណ្ណោះ ហើយក្រៅពីនោះបានឈ្នះ ៣ និងស្មើ ១។ ពួកគេបានឈ្នះ សេណេហ្គាល់ ២-០, ស្មើ ទុយនីស៊ី ១-១, ចាញ់ បារាំង ១-២, ឈ្នះ ក្រូអាត ៣-១ និងចុងក្រោយឈ្នះ ប៉ាណាម៉ា ៦-២។

នៅក្នុងពូល C នេះ មានតែ ម៉ារ៉ុក មួយប៉ុណ្ណោះ ដែលចាត់ទុកជាឧបសគ្គធំសម្រាប់ ប្រេស៊ីល។ ដោយឡែកក្រុមផ្សេងៗទៀត មិនមែនជាបញ្ហាចោទនោះទេ។ នៅក្នុងវគ្គចែកពូលនេះ ត្រូវបានកំណត់មួយពូលត្រូវមាន ២ ក្រុម ដើម្បីឡើងទៅវគ្គ ៣២ ក្រុម។ ដូច្នេះ នេះកាន់តែអំណះអំណាងបន្ថែមទៀត ដែលបញ្ជាក់ ថា ប្រេស៊ីល មិនពិបាកឆ្លងវគ្គចែកពូល។

កាលវិភាគប្រកួតសម្រាប់ពូល C គឺ ប្រេស៊ីល ត្រូវបើកឆាកជួបក្រុម ម៉ារ៉ុក នៅថ្ងៃទី ១៤ ខែ មិថុនា ម៉ោង ៥ ជិតភ្លឺ។ ចំណែកមួយគូទៀត ក្រុមហៃទី ត្រូវជួប ស្កុតលែនដ៍ នៅថ្ងៃទី ១៤ ខែ មិថុនា ម៉ោង ៨ ព្រឹក។ ឈានចូលប្រកួតទី ២ ក្រុម ស្កុតលែនដ៍ ត្រូវជួប ក្រុមម៉ារ៉ុក នៅថ្ងៃទី ២០ ខែ មិថុនា ម៉ោង ៥ ព្រឹក។ ប្រេស៊ីល ត្រូវជួបក្រុម ហៃទី នៅថ្ងៃដដែលម៉ោង ៧:៣០ ព្រឹក។
ចុងក្រោយ ជាការប្រកួតទី ៣ ក្រុម ស្កុតលែនដ៍ ត្រូវជួប ប្រេស៊ីល និង ម៉ារ៉ុក ត្រូវជួបក្រុម ហៃទី នៅថ្ងៃទី ២៥ ខែ មិថុនា ម៉ោង ៥ ព្រឹកទាបភ្លឺដំណាលគ្នា៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


