Connect with us

កីឡា

World Cup ឆ្នាំនេះនឹងទាក់ទាញអ្នកទស្សនាដល់ ៧៥% នៃប្រជាជនទូទាំងពិភពលោក

បានផុស

នៅ

ការប្រកួតបាល់ទាត់ជើងឯកពិភពលោក FIFA World Cup 2026 ត្រូវបានគេរំពឹងថានឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំបំផុត ដែលមានមនុស្សទស្សនាតាមប្រព័ន្ធឌីជីថល (ទូរទស្សន៍, បណ្តាញសង្គម និងការផ្សាយតាមអ៊ីនធើណែតផ្សេងៗទៀត…) រហូតដល់ជាង ៦ ពាន់លាននាក់ ស្មើនឹង ៧៥% នៃប្រជាជនទូទាំងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតលើកនេះមានភាពពិសេសជាងរាល់ដង ត្រង់ ថា មានប្រទេស ៣ រួមមាន សហរដ្ឋអាមេរិក កាណាដា និង ម៉ិកស៊ិក រៀបចំធ្វើជាសហម្ចាស់ផ្ទះរួមគ្នា។ ជាមួយគ្នានេះ ក្រុមឡើងដល់ជុំចុងក្រោយ ក៏ត្រូវបានបង្កើនផងដែរ ពី ៣២ ក្រុម រហូតដល់ទៅ ៤៨ ក្រុម ដែលនឹងធ្វើឱ្យការប្រកួតសរុប កើនដល់ ១០៤ ប្រកួត។ ស្របពេលការរៀបចំលើកមុនៗ ក្រុមចូលរួមមានតែ ៣២ ក្រុម ហើយការប្រកួតមានតែ ៦៤ ប្រកួតប៉ុណ្ណោះ។

ដោយសារចំនួនប្រកួតកើនឡើង វាបានធ្វើឱ្យ World Cup 2026 នេះត្រូវបានគេរំពឹង ថា នឹងមានការកើនឡើងអ្នកទស្សនាតាមអ៊ីនធើណែតនៅជុំវិញពិភពលោករហូតដល់ទៅ ៦ ពាន់លាននាក់ ស្មើនឹង ៧៥% នៃប្រជាជនទូទាំងពិភពលោក។ ដោយឡែកចំនួនអ្នកមកទស្សនាការប្រកួតផ្ទាល់ដល់កីឡដ្ឋានវិញ ត្រូវបាន FIFA រំពឹង ថា នឹងមានចំនួនរហូតដល់ទៅ ៥.៥ លាននាក់។

យោងតាមរបាយការណ៍ថ្មីមួយពី Bank of America បានប៉ាន់ប្រមាណ ថា កំណើននៃអ្នកទស្សនា ក៏ដូចជាភាពគគ្រឹកគ្រេងនៃ FIFA World Cup 2026 អាចនឹងមានកំណើនសេដ្ឋកិច្ចពិភពលោក (GDP) ដល់ជិត ៤១ ប៊ីលានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ នឹងក្លាយជាប្រភព ដើម្បីបង្កើនកន្លែងការងារនៅទូទាំងពិភពលោករហូតដល់ជាង ៨២៤,០០០ កន្លែង៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Wiretel

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម