កីឡា
ម្ចាស់ការពារជើងឯកឆ្នាំចាស់ អាហ្សង់ទីន នឹងមិនលំបាកឆ្លងផុតវគ្គក្នុងពូល World Cup
ក្រុមពពកស អាហ្សង់ទីន ហាក់មិនពិបាកក្នុងការឆ្លតផុតវគ្គចែកពូលនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 នេះនោះទេ បន្ទាប់ពីស្ថិតនៅពូល J ដែលភាគច្រើន ក្រុមគូប្រជែងជាក្រុមស្ថិតនៅកម្រិតមធ្យម។

ជម្រើសជាតិ អាហ្សង់ទីន បានស្ថិតនៅក្នុងពូល J ជាមួយនឹងក្រុមជម្រើសជាតិ អាល់ហ្ស៊េរី អូទ្រីស និងហ្ស៊កដានី។ ផ្អែកតាមចំណាត់ថ្នាក់ FIFA គឺ អាហ្សង់ទីន បច្ចុប្បន្នស្ថិតនៅលេខ ១ ដែលនៅលើគ្រប់ក្រុមក្នុងពូលទាំងអស់។ ងាកទៅកាន់ក្រុម អូទ្រីស វិញស្ថិតនៅលេខ ២៤, អាល់ហ្ស៊េរី ស្ថិតនៅលេខ ២៨ និង ហ្ស៊កដានី ស្ថិតនៅលេខ ៦៣។

ក្រុមពពកស ក្រោមការដឹកនាំដោយគ្រូបង្វឹកលោក Lionel Scaloni បានបង្ហាញការត្រៀមខ្លួនល្អគួរឱ្យកត់សម្គាល់ បន្ទាប់ពីការប្រកួតមិត្តភាព ៥ ប្រកួតចុងក្រោយ ពួកគេឈ្នះទាំង ៥ ប្រកួត។ ពួកគេបានឈ្នះក្រុម វេណេស៊ុយអេឡា ១-០, ឈ្នះក្រុម ព័រតូរីកូ ៦-០, ឈ្នះក្រុម អង់ហ្គោឡា ២-០, ឈ្នះក្រុម ម៉ូរីតានី ២-១ និង ចុងក្រោយឈ្នះក្រុម ហ្សាំប៉ី ៥-០។

ក្រឡេកទៅមើលបញ្ជីឈ្មោះកីឡាករទាំង ២៦ នាក់វិញ អាហ្សង់ទីន ក៏បានកោះហៅកីឡាករពេញសាច់ផងដែរ ដែលមានទាំងកីឡាករវ័យក្មេងកំពុងឡើងជើង និងកីឡាករជើងចាស់សម្បូរបទពិសោធ។ ជាពិសេស ពួកគេមានខ្សែប្រយុទ្ធកំពូល Lionel Messi ដែលនឹងក្លាយជាអ្នកដឹកនាំក្រុមលេងនៅលើទីលាន។ ក្រៅពីនេះទៀត ពួកគេនៅមាន Julian Alvarez, Lautaro Martinez, Nico Paz, Enzo Fernandes និង Mac Allister ជាដើម។
យោងតាមស្ថិតិ និងសមាសភាពកីឡាករខាងលើ គឺ អាហ្សង់ទីន ត្រូវបានចាត់ទុក ជាក្រុមមានសមត្ថភាពដាច់គេនៅក្នុងពូលតែម្តង។ ប្រការនេះ បានបង្ហាញ ថា គ្មានក្រុមណាមួយ នឹងក្លាយជាឧបសគ្គធំ ដើម្បីរារាំងមិនឱ្យក្រុមការពារតំណែងជើងឯករូបនេះឡើងទៅកាន់វគ្គ ៣២ ក្រុមនោះទេ។

កាលវិភាគប្រកួតសម្រាប់ពូល J គឺ អាហ្សង់ទីន ត្រូវប្រកួតបើកឆាកជួបក្រុម អាល់ហ្ស៊េរី នៅថ្ងៃទី ១៧ ខែ មិថុនា ម៉ោង ៨ ព្រឹក។ ចំណែកមួយគូទៀត ក្រុមអូទ្រីស ត្រូវជួប ហ្ស៊កដានី នៅថ្ងៃដដែល ម៉ោង ១១ ព្រឹក។ ឈានចូលប្រកួតទី ២ ក្រុម អាហ្សង់ទីន ត្រូវជួបក្រុមអូទ្រីស នៅថ្ងៃទី ២៣ ខែ មិថុនា ម៉ោង ១២ រំលងអាធ្រាត្រ។ រីឯ ហ្ស៊កដានី ត្រូវជួបក្រុម អាល់ហ្ស៊េរី នៅថ្ងៃដដែលម៉ោង ១០ ព្រឹក។

ចុងក្រោយ ជាការប្រកួតទី ៣ ក្រុម អាល់ហ្ស៊រី ត្រូវជួប អូទ្រីស និង ហ្ស៊កដានី ត្រូវជួបក្រុម អាហ្សង់ទីន នៅថ្ងៃទី ២៨ ខែ មិថុនា ម៉ោង ៩ ព្រឹកដំណាលគ្នា៕

អត្ថបទ៖ សេម កុសល
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


