កីឡា
វិភាគ World Cup៖ ព័រទុយហ្គាល់ ស្ថិតនៅពូល K ជាពូលមិនងាយស្រួលឡើងវគ្គបន្ត
ពូល K ត្រូវបានចាត់ជាពូលគួរឲ្យអារម្មណ៍មួយក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ ដោយមានក្រុមជម្រើសជាតិ ព័រទុយហ្គាល់ កូឡុំប៉ី កុងហ្គោ និង អ៊ូបេគីស្ថាន។ ព័រទុយហ្គាល់ និង កូឡុំប៉ី ត្រូវបានគេគិតថា នឹងឆ្លងផុតពូល ប៉ុន្តែមិនងាយស្រួល។

ព័រទុយហ្គាល់ ជាក្រុមខ្លាំងជាងគេបំផុតនៅក្នុងពូលនេះដោយពួកគេស្ថិតនៅចំណាត់ថ្នាក់លេខ ៩ ក្នុងតារាងពិភពលោក FIFA Ranking និងធ្លាប់បង្ហាញខ្លួននៅ World Cup ជុំចុងក្រោយ ៩ លើក ខណៈ កូឡុំប៊ី ស្ថិតនៅលេខ ២០ ធ្លាប់បង្ហាញខ្លួននៅជុំចុងក្រោយ ៧ លើក។ ចំណែកក្រុមពីតំបន់អាស៊ីគឺ អ៊ូបេគីស្ថាន ទើបតែបង្ហាញខ្លួនជុំចុងក្រោយ លើកដំបូង ហើយ កុងហ្គោ បានឡើងដល់ជុំចុងក្រោយលើកទី២ បន្ទាប់ពីបានឡើងលើកទី១ តាំងពីឆ្នាំ ១៩៧៤។
អ្នកគាំទ្រផ្តោតអារម្មណ៍លើកីឡាករ Cristiano Ronalldo ដែលមានវ័យ ៤១ ឆ្នាំ និងធ្លាប់លេងជើងឯកពិភពលោកជុំចុងក្រោយ ៦ លើក។ គោលដៅបំណងធំបំផុតរបស់ប្រធានក្រុមព័រទុយហ្គាល់រូបនេះគឺការឈ្នះជើងឯកពិភលោកដែលរូបគេមិនទាន់ស្គាល់រសជាតិឡើយ។ កីឡាករផ្សេងៗទៀតរបស់ ព័រទុយហ្គាល់ សុទ្ធតែលំដាប់ពិភពលោកមានដូចជា Bruno Fernandes, Vitinha, Joao Naves, Nuno Mendes និង Goncalo Ramos ជាដើម។

គូប្រជែងធំរបស់ ព័រទុយហ្គាល់ នៅក្នុងពូលនេះ គឺ កូឡុំប៊ី ដែលមានតួសំខាន់ដូចជា Luis Diaz ដែលកំពុងក្លាយជាតារារះនៅក្នុងពិភពលោក។ ជាមួយគ្នានេះតារាជើងចាស់ James Rodriguez អាយុ ៣៤ ឆ្នាំ និងកម្លាំងសំខាន់ Davinson Sanchez។
ក្រោយរង់ចាំអស់រយៈពេល ៥២ ឆ្នាំ ក្រុមជម្រើសជាតិ កុងហ្គោ បានវិលត្រឡប់ទៅកាន់ឆាក World Cup ជុំចុងក្រោយជាលើកទី២ បន្ទាប់ពីបានយកឈ្នះ ចាម៉ៃកា ក្នុងវគ្គខ្វែងអន្តរទ្វីប។ តួសំខាន់ៗសំខាន់របស់ពួកគេមានដូចជា Yoane Wissa មកពីក្លិប Newcastle, កីឡាករ Aaron Wan Bissaka មកពីក្លិប West Ham និងកីឡាករ Axel Tuanzebe មកពីក្លិប Burnley។ ពួកគេជាក្រុមមិនអាចមើលស្រាលបានឡើយ។

ក្រុមឡើងជុំចុងក្រោយលើកដំបូងពីអាស៊ីគឺ អ៊ូបេគីស្ថាន បានត្រៀមខ្លួនមិនសូវល្អប្រសើរទេ ប៉ុន្តែវិរបុរសបាល់ទាត់អ៉ីតាលី លោក Fabio Cannaavaro ត្រូវបានតែងតាំងជាគ្រូបង្គោលដែលធ្វើឲ្យទទួលបានការចាប់អារម្មណ៍ខ្លាំង។ តួសំខាន់ជាងគេគឺកីឡាករ Abdukodir Khusanov មកពីក្លិប Manchester City ដែលនឹងក្លាយរនាំងធំដើម្បីទប់ស្កាត់ Ronaldo និង Luis Diaz។ ក្រោមការដឹកនាំរបស់គ្រូបង្គោលដែលធ្លាប់ឈ្នះជើងឯកពិភពលោកអាចធ្វើឲ្យដៃគូជួបបញ្ហា ហើយពួកគេអាចមានឱកាសអ៊ុតមើលចំណាត់ថ្នាក់លេខ៣ល្អបំផុតក្នុងពូល។

ការប្រកួតវគ្គសន្សំពិន្ទុរបស់ពួកគេ ថ្ងៃបើកឆាក ព័រទុយហ្គាល់ ជួប កុងហ្គោ និង អ៊ូបេគីស្ថាន ជួប កូឡុំប៊ី នាថ្ងៃទី១៧ ខែមិថុនា។ ការប្រកួតទី២ ថ្ងៃទី២៣ ខែមិថុនា ព័រទុយហ្គាល់ ជួប អ៊ូបេគីស្ថាន និង កូឡុំប៊ី ជួប កុងហ្គោ។ ការប្រកួតសន្សំពិន្ទុចុងក្រោយ ថ្ងៃទី២៧ ខែមិថុនា ព័រទុយហ្គាល់ ជួប កូឡុំប៊ី ដែលត្រូវបានគេគិតជាការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ១ក្នុងពូល ហើយ កុងហ្គោ ជួប អ៊ូបេគីស្ថាន។
តាមការព្យាករ ព័រទុយហ្គាល់ អាចរកបាន ៧ ពិន្ទុ ឈរលើកំពូលតារាង ហើយ កូឡុំប៊ី អាចរកបាន ៦ ពិន្ទុ ស្ថិតនៅលេខ ២ ដែលនឹងបានឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយ ខណៈ កុងហ្គោ អាចរកបាន ២ ពិន្ទុ និង អ៊ូបេគីស្ថាន អាចរកបាន ១ ពិន្ទុ ដែលធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូលទាំងពីរ៕


អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


