Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ជុំវិញភាពតានតឹងថ្មីនៅមជ្ឈិមបូព៌ា

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​ស្ទុះងើបឡើងវិញសម្រាប់ការជួញដូរនៅថ្ងៃពុធនេះ ជុំវិញភាពតានតឹងថ្មីនៅមជ្ឈិមបូព៌ាពាក់ព័ន្ធនឹង​ការវាយប្រហាររបស់អ៊ីស្រាអែលលើ​មេដឹកនាំក្រុមហាម៉ាសនៅកាតា​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅម៉ាក Brent បាន​កើនឡើង ​៧៤ សេន ឬ ១,១១ ភាគរយ ដោយ​ជួញដូរនៅតម្លៃ ៦៧,១៣ ដុល្លារ/បារ៉ែល នៅត្រឹមម៉ោងជិត ៣ ម៉ោងនៅក្រុងហុងកុង។ ចំណែកឯតម្លៃប្រេងអាមេរិក ម៉ាក WTI បាន​កើនឡើង ​៧៣ សេន ឬ ១,១៧ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៣,៣៦ ដុល្លារ/បារ៉ែល។

អ្នកជំនាញលើកឡើងថា ការវាយប្រហាររបស់អ៊ីស្រាអែលបង្កភាពតានតឹងភូមិសាស្រ្តនយោបាយលើតំបន់ដែលជាប្រភពផ្គត់ផ្គង់ប្រេងសំខាន់របស់ពិភព​លោក ដែលជាហេតុធ្វើឱ្យតម្លៃប្រេង​កើនឡើង។ ឥឡូវនេះ មាន​ការភ័យខ្លាច​ពីផលរំខាននៃការផ្គត់ផ្គង់ប្រេងរយៈពេលខ្លី ប្រសិនបើអ៊ីស្រាអែល​វាយប្រហារ​ហេដ្ឋារចនាសម្ព័ន្ធប្រេងក្នុងប្រទេស OPEC+ (អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត​)​ណាមួយ។

តម្លៃប្រេង Brent និង WTI បាន​កើនឡើងប្រមាណ ០,៦ ភាគរយ ពេលបិទការជួញដូរនៅថ្ងៃអង្គារ ក្រោយអ៊ីស្រាអែលបាន​ប្រកាសអំពីការវាយប្រហារ ដែលប្រទេសកាតាចាត់ទុកថាអាចជាឧបសគ្គរារាំងកិច្ចចរចារវាងអ៊ីស្រាអែល និងហាម៉ាស់។

ក្រៅពីភាពតានតឹងនេះ អ្នកជំនាញក៏លើកឡើងផងដែរ អំពីការជំរុញរបស់ ត្រាំ ឱ្យ EU ដាក់ពន្ធ ១០០ ភាគរយ លើឥណ្ឌា និងចិន ដែលជាអតិថិជនប្រេងរបស់រុស្ស៊ី​។ ​វិធានការរបស់បណ្ដាលោកខាងលិច​ អាចរំខានដល់ការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី ហើយធ្វើឱ្យតម្លៃប្រេងសកល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម