ព័ត៌មានជាតិ
មន្ត្រីរាជការស៊ីវិលកម្ពុជា ៣៩រូប នឹងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយ និងអភិបាលកិច្ចល្អ នៅប្រទេសឥណ្ឌា
គណៈប្រតិភូមន្ត្រីរាជការស៊ីវិលកម្ពុជាចំនួន ៣៩ រូប នឹងចូលរួមវគ្គបណ្តុះបណ្តាលជំនាញផ្នែកគោលនយោបាយ និងអភិបាលកិច្ចសាធារណៈ នៅមជ្ឈមណ្ឌលជាតិសម្រាប់អភិបាលកិច្ចល្អ (NCGG) នៅទីក្រុង Mussoorie ប្រទេសឥណ្ឌា។ វគ្គបណ្តុះបណ្តាលនេះ គ្រោងធ្វើឡើងចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងភាពជាដៃគូដែលកំពុងបន្តរវាង ឥណ្ឌា និងកម្ពុជា ក្នុងការបណ្តុះបណ្តាលមន្ត្រីរាជការស៊ីវិល។
នេះបើតាមសេចក្តីប្រកាសព័ត៌មានស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។

មុនចេញដំណើរ ឯកអគ្គរដ្ឋឥណ្ឋាប្រចាំកម្ពុជាឯកឧត្តម Vanlalvawna Bawitlung បានរៀបចំកម្មវិធីសំណេះសំណាលជាមួយមន្រ្តីរាជការស៊ីវិលកម្ពុជា ដោយមានការចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម Vanlalvawna Bawitlung បានលើកឡើងពីសារៈសំខាន់នៃការកសាងសមត្ថភាពក្នុងវិស័យគោលនយោបាយសាធារណៈ ដើម្បីផ្តល់អភិបាលកិច្ចល្អ។ ឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានលើកទឹកចិត្តមន្ត្រីកម្ពុជាឱ្យបង្កើនបទពិសោធន៍សិក្សារបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា និងក្លាយជាអ្នករួមចំណែកវិជ្ជមានដល់ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងឥណ្ឌា និងកម្ពុជា។

កម្មវិធីពង្រឹងសមត្ថភាពនេះត្រូវបានរៀបចំឡើងជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) ក្រោមក្រសួងកិច្ចការបរទេស រដ្ឋាភិបាលនៃប្រទេសឥណ្ឌា ហើយនឹងក្លាយជាវគ្គបណ្តុះបណ្តាលឯកទេសលើក ទី ១១ ស្តីពីគោលនយោបាយ និងអភិបាលកិច្ចសាធារណៈសម្រាប់មន្ត្រីកម្ពុជា។ នៅឆ្នាំ ២០២៣ បួនវគ្គដែលរួមមានមន្ត្រីរាជការកម្ពុជាសរុបចំនួន ១៦០ នាក់បានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល នៅ NCGG ។
កិច្ចសហប្រតិបត្តិការនេះ បានពង្រីកបន្ថែមទៀតនៅឆ្នាំ ២០២៤ គឺមានចំនួនប្រាំមួយវគ្គ ដែលផ្តល់អត្ថប្រយោជន៍ដល់ មន្ត្រីរាជការកម្ពុជាចំនួន ២៤០ នាក់មកពីបណ្តាក្រសួងផ្សេងៗ។ បណ្តាមន្ត្រីរាជការដែលចូលរួមនាពេលនេះគឺតំណាងឱ្យក្រសួងចំនួន១០នៃរាជរដ្ឋាភិបាលកម្ពុជារួមមាន ក្រសួងមុខងារសាធារណៈ ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម។ល។
កម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស និង សេដ្ឋកិច្ចឥណ្ឌា ITEC ជាកម្មវិធីកសាងសមត្ថភាពឈានមុខគេ របស់ក្រសួងកិច្ចការបរទេស រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៤ កម្មវិធី ITEC គឺជាស្ថាប័នចំណាស់ជាងគេ មួយសម្រាប់ការកសាងសមត្ថភាពអន្តរជាតិ ដោយបានបណ្តុះបណ្តាល មន្ត្រីជាង ២២៥,០០០ នាក់មកពីបណ្តាប្រទេសជាង ១៦០ ប្រទេសទាំងក្នុងវិស័យស៊ីវិល និងក្នុងវិស័យការពារជាតិ តាមរយៈកម្មវិធីដែលធ្វើឡើងដោយកិច្ចសហការ ជាមួយគ្រឹះស្ថាប័នអប់រំចូលរួមជាង ១២០ គ្រឹះស្ថាន នៅក្នុងប្រទេសឥណ្ឌា។ ជារៀងរាល់ឆ្នាំ មន្ត្រីកម្ពុជាប្រមាណ ៣០០នាក់ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗក្រោមកម្មវិធី ITEC នេះ៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


