សេដ្ឋកិច្ច
កម្ពុជារំពឹងបានប្រាក់ចំណូលជាង ១ ពាន់លានដុល្លារ ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល មានប្រសាសន៍ថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកបានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងបង្កើតនូវការកែច្នៃ និងជាវេទិកាសម្រាប់តភ្ជាប់កម្ពុជាជាមួយទីផ្សារពិភពលោក។

លោកស្រី ចម និម្មល បានលើកឡើងនៅក្នុងវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៌អនឡាញលើកទី ២ នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៥។
លោកស្រី ចម និម្មល បានថ្លែងបញ្ជាក់ថា៖ «វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកនៅកម្ពុជា បានបង្ហាញនូវភាពធន់ ភាពប៉ិនប្រសប់របស់ប្រជាជនកម្ពុជា ដោយការព្យាករណ៍នៅចុងឆ្នាំនេះ ចំណូលពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក នឹងឈានដល់ ១,១ ពាន់លានដុល្លារ ហើយនៅឆ្នាំ ២០២៩ នឹងឈានដល់ ១,៨ ពាន់លានដុល្លារ»។
តួលេខនេះ ឆ្លុះបញ្ចាំងពីភាពរស់រវើកនៃវិស័យ ដែលពាក់ព័ន្ធ គ្រប់ទិដ្ឋភាពនៃសង្គម និងគ្រប់ទិដ្ឋភាពរបស់កសិករតាមជនបទ ដែលលក់ផលិតផលតាមអ៊ិនធើណិត ទៅអាជីវកម្មដែលបានចូលទៅកាន់ទីផ្សារពិភពលោក។

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូវនិក កំពុងផ្លាស់ប្ដូររបៀបធ្វើការ ធ្វើពាណិជ្ជកម្ម និងការរស់នៅរបស់យើង វាបានក្លាយជាខ្សែជីវិតសម្រាប់មនុស្សជាច្រើន ជាពិសេសបន្ទាប់ពីជំងឺរាតត្បាតនៅពេលដែលបណ្ដាញឌីជីថលបានបង្ហាញនូវភាពមិនអាចខ្វះបាន ដើម្បីរក្សាបាននូវអាជីវកម្មរបស់ខ្លួន។
ប្រជាជនកម្ពុជាមានចំនួនជាង ១៧,២៨ លាននាក់ ក្នុងនោះអ្នកប្រើប្រាស់បណ្ដាញសង្គម មានចំនួនប្រមាណ ១៣ លាននាក់ ស្មើនឹង ៧៤,៦% នៃប្រជាជនសរុប។
ទីផ្សារឌីជីថលនៅកម្ពុជា មានការរីកចម្រើនខ្លាំង ដោយមានសេវាកម្មដូចជា foodpanda, NHAM24, Grab, E-gets, WowNow, និង L192 ដែលមានផ្តល់ជូននូវផលិតផលប្រើប្រាស់ អាហារ និងសម្លៀកបំពាក់ និងការបញ្ជាកក់សេវាដឹកជញ្ជូន។
សរុបមកដើម្បីជំរុញសម្ទុះទីផ្សារឌីជីថល និងទំនុកចិត្ត របស់អ្នកប្រើប្រាស់ត្រូវមានការធានាគុណភាពផលិតផល ការទូទាត់តាមប្រព័ន្ធអនឡាញដែលមានសុវត្ថិភាព និងប្រព័ន្ធផ្សព្វផ្សាយដែលមានភាពច្នៃប្រឌិតតាមបណ្ដាញសង្គម៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


