Connect with us

ព័ត៌មានអន្ដរជាតិ

សុខភាពម្ដាយទ្រុឌទ្រោមខ្លាំង កូនប្រុសលោកស្រី ស៊ូជី ស្រែកអំពាវសុំឲ្យដោះលែងបន្ទាន់

បានផុស

នៅ

កូនប្រុសទីពីររបស់អតីតមេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅថ្ងៃទី១៣ ខែកញ្ញា បានស្រែកអំពាវនាវដល់សហគមន៍​អន្តរជាតិ សូមជួយដល់ម្ដាយរបស់លោក ជាពិសេសដើម្បី​ធានាដល់​ការ​ដោះលែងកាន់តែលឿន​។ បន្ទាប់ពីសុខភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី កាន់តែទ្រុឌទ្រោមខ្លាំងទៅៗនៅក្នុងមន្ទីរឃុំឃាំងអស់រយៈពេលជាង៣ឆ្នាំ។

កូនប្រុសទី២ របស់លោកស្រី អ៊ុងសាន ស៊ូជី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kim Aris បច្ចុប្បន្នរស់នៅប្រទេសអង់គ្លេស បាននិយាយទៅកាន់សារព័ត៌មាន NHK ថា ខ្លួនបានទទួលសំបុត្រពីម្តាយកាលពីជាង ២ ឆ្នាំមុន គឺជាសំបុត្រតែមួយគត់ដែលបានទទួលពីគាត់ ចាប់តាំងពីយោធាបានដណ្តើមអំណាចនៅឆ្នាំ ២០២១មកម៉្លេះ។

កូនប្រុសទី២របស់អតីតមេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យវ័យ៨០ឆ្នាំ បានបញ្ចាក់បន្ថែមទៀតថា ចាប់តាំងពីម្ដាយត្រូវយោធាឃុំឃាំង គ្មានសមាជិកគ្រួសារ ឬមេធាវីផ្ទាល់ខ្លួន ត្រូវបានអនុញ្ញាតឲ្យជួបលោកស្រីនោះទេ។

ដូច្នេះហើយ ក្នុងនាមលោកជាកូនប្រុស សូម​អំពាវនាវ​ឲ្យ​​​ដោះលែង​ម្តាយជាបន្ទាន់ ដោយ​មិនភ្លេចសង្កត់ធ្ងន់ថា គាត់​មាន​ជំងឺ​បេះដូងប្រចាំកាយ ហើយ​ស្ថានភាព​របស់គាត់ អាច​នឹង​កាន់តែ​អាក្រក់​ទៅៗ​នាពេលខាងមុខ។ ជាងនេះទៅទៀត ពន្ធនាគារ​ដែល​ម្តាយ​ជាប់ឃុំឃាំង​ បាន​រងការខូចខាតពីគ្រោះរញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ ​ដែល​បាន​វាយប្រហារ​ប្រទេស​មីយ៉ាន់ម៉ា​ កាលពី​ខែមីនា។

លោក Aris បាននិយាយថា គាត់ចង់ឲ្យសហគមន៍អន្តរជាតិធ្វើវាបន្ថែមទៀត សម្រាប់ការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី ។ នៅក្នុងនោះ លោក​បាន​ដាក់​ឈ្មោះ​ប្រទេស​ចិន ឥណ្ឌា និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​បច្ចុប្បន្ន​ជា​ប្រធាន​ម៉ាឡេស៊ី ជា​ប្រទេស​ដែល​អាច​ជួយម្ដាយរបស់លោកបាននាពេលនេះ។

ទោះជាយ៉ាងណាក៏ដោយ ផ្ទុយពីការអះអាងរបស់កូនប្រុស អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា បាននិយាយកាលពីសប្តាហ៍មុនថា លោកស្រី អ៊ុងសាន ស៊ូជី នៅតែមានសុខភាពល្អដដែល ហើយក៏គ្មានបញ្ហាអី្វដូចការលើកឡើងរបស់កូនប្រុសលោកស្រីនោះទេ៕

រូបភាព៖.scmp

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មុនលាលែងតំណែង នាយក​រដ្ឋមន្ត្រី​ ជប៉ុន​ ចង់ជួបប្រធានាធិបតី កូរ៉េ​ ចុងក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម