ព័ត៌មានជាតិ
ម្ទេសដៃនាងធ្លាក់ថ្លៃនៅត្រឹម ៣ ពាន់រៀលក្នុងមួយគីឡូ ខណៈកសិករចាប់ផ្តើមប្រមូលផលដើមដៃ
ប្រជាកសិករនៅខេត្តបាត់ដំបងដែលប្រកបរបរដាំម្ទេសដៃនាងជាប្រចាំរដូវកាល ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ បានប្រឈមទីផ្សារ ស្របពេលកសិករមួយចំនួនកំពុងប្រមូលទិន្នផលដើមដៃ ហើយឈ្មួញបានទម្លាក់តម្លៃត្រឹមមួយគីឡូក្រាម ៣ ពាន់រៀលប៉ុណ្ណោះ ខណៈឆ្នាំមុនដើមដៃលក់បានចន្លោះពី ៥ ទៅ ៦ ពាន់រៀលក្នុងមួយគីឡូក្រាម។
អ្នកស្រី ឈាន ចាន់ រស់នៅក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង បានត្អូញត្អែរថា ម្ទេសអ្នកស្រីត្រូវបានប្រមូលផលជាបណ្តើរៗហើយនៅអំឡុងពេលដើមដៃឆ្នាំនេះ ហើយអ្នកស្រីសង្ឃឹមថា តម្លៃនឹងបានប្រហាក់ប្រហែលឆ្នាំមុន។ ប៉ុន្តែការរំពឹងទុកត្រូវបានខកចិត្តទាំងស្រុង ដោយឈ្មួញបានកំណត់ការទិញត្រឹម ៣ ពាន់រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ខណះអ្នកស្រីបានជួលកម្មករឲ្យបេះផ្លែម្ទេសមានតម្លៃចន្លោះពី ៨០០ ទៅ ១០០០ រៀល ក្នុង១គីឡូក្រាម។

«ឆ្នាំនេះទំនងបែបមិនបានចំណេញទេមើលទៅ បើដើមដៃឈ្មួញឲ្យតែ ៣០០០ រៀលអីចឹង។ តែចាំមើលការប្រមូលផលលើកទី២ ក្រែងបានឡើងថ្លៃជាងនេះ បើមិនចឹងទេ គ្រាន់តែទូទាត់កម្មករចង់អស់បាត់ទៅហើយ នេះនៅមិនទាន់ទូទាត់ថ្លៃថែទាំផង ដែលខ្ញុំបានដាំលើផ្ទៃដីជិតមួយហិកតា»។
អ្នកស្រីបន្តថា «វាជារឿងធម្មតាសម្រាប់កត្តាប្រឈមលើទីផ្សារ ប៉ុន្តែឈ្មួញក៏ពុំគួរទម្លាក់ថ្លៃហួសហេតុពេកដែរ បើនៅតែបែបនេះ ខ្ញុំក៏មិនទាន់លក់ឲ្យឈ្មួញដែរ គឺទុករង់ចាំមើលបន្តិចទៀតសិន ព្រោះដំណាំម្ទេសមិនស្រួលប៉ុន្មានទេក្នុងការថែទាំ ទម្រាំបានហុចផល»។
ចំណែកអ្នកស្រី ចាន់ខឿន កសិករមួយរូបទៀតបានឲ្យដឹងដែរថា ឆ្នាំនេះអ្នកស្រីបានដាំលើផ្ទៃដីជិត ៤ រ៉ៃ លើគោលដៅ ២ ផ្សេងគ្នា ដោយគោលដៅទីមួយ ត្រឹមមួយអាទិត្យទៀតនឹងប្រមូលផលហើយ និងគោលដៃទី ២ ប្រហែលមួយខែទៀតទើបបានប្រមូលផល។
អ្នកស្រីបន្តថា ដាំម្ទេសឆ្នាំនេះ ប្រឈមបញ្ហាបន្តិច គឺទឹកភ្លៀងខកខានធ្លាក់យួរថ្ងៃ បង្កឲ្យខូចខាតខ្លះ ហើយត្រូវប្រើប្រាស់ថវិកាខ្លះទៀតដើម្បីប្រើថ្មាំបំប៉នតាមបែបធម្មជាតិ ដើម្បីបំប៉នដើមកុំឲ្យក្រៀមស្វិតខូចខាត តែបើតម្លៃទីផ្សារបានត្រឹម ៣ ពាន់រៀល ក្នុងមួយគីឡូក្រាម គឺមិនរួចខ្លួនថ្លៃថែទាំនោះទេ បើបានត្រឹមតម្លៃប៉ុណ្ណឹង អ្នកស្រីអត់លក់ទេ សុខចិត្តហាលធ្វើជាម្ទេសគ្រៀមវិញ។



បើតាមមន្ត្រីជំនាញកសិកម្មបាត់ដំបងបានឲ្យដឹងថា ដំណាំម្ទេសមិនងាយស្រួលក្នុងការដាំដុះប៉ុន្មានទេ វាមានជំងឺច្រើន ដូច្នេះកសិករត្រូវយល់ដឹង និងអនុវត្តបច្ចេកទេស ដូចជាការជ្រើសពូជ ការរៀបចំដីដាក់ជីបញ្ចេញបញ្ចូលទឹក និងថែទាំទើបទទួលបានទិន្នផលល្អ ហើយទីផ្សារក៏អាស្រ័យតាមគុណភាពផ្លែម្ទេសដែរ។
ការដាំម្ទេសនៅរដូវក្តៅមានបញ្ហាប្រឈមច្រើនដូចជា សត្វល្អិត បាក់តេរី វីរុស និងពពួកផ្សិតជាដើម ហើយរដូវកាលសមស្របសម្រាប់ដំណាំម្ទេសគឺរដូវរំហើយចាប់ពីខែតុលា និងវិច្ឆិកា ហើយប្រមូលផលនៅខែកុម្ភៈ និងដាំនៅរដូវប្រាំងចាប់ពីខែឧសភា ប្រមូលផលនៅខែសីហា។
ផ្លែម្ទេសជាប្រភេទបន្លែដែលពេញនិយមប្រើប្រាស់ និងបានដាំដុះពាសពេញពិភពលោក ដែលមានលក្ខណៈពិសេសម្យ៉ាងគឺមានជាតិហឹរ ហើយកម្រិតហឹររបស់វាទៅតាមប្រភេទរបស់ម្ទេសនីមួយៗ។ វាសម្បូរវីតាមីន A B C E និងសារធាតុរ៉ែ ដែលមានមុខងារជួយដល់សារពាង្គកាយមនុស្ស ដូចជាជួយបន្សាបជាតិពុល បំបាត់ការឈឺចាប់ ជាថ្នាំអង់ទីប៊ីយ៉ូទិចធម្មជាតិ ជួយភ្ញោចខួរក្បាលក្នុងការបញ្ចេញអ៊័រម៉ូន endorphins ជួយកាត់បន្ថយមហារីកពោះវៀនធំ និងជួយបញ្ចុះជាតិកូឡេស្តេរ៉ូលក្នុងឈាម ដែលអាចកាត់បន្ថយជំងឺគាំងបេះដូង ប៉ុន្តែមិនត្រូវពិសារលើសកម្រិតនោះទេ។ នេះយោងតាមឯកសារពីក្រសួងកសិកម្ម។
បើតាមមន្ត្រីកសិកម្មខេត្តបាត់ដំបង ម្ទេសជាដំណាំមិនប្រកាន់រដូវ អាចដាំដុះបានពេញមួយឆ្នាំ ហើយអាចប្រមូលផលបានចាប់ពីដាំដុះរយៈពេល ៦៥ ថ្ងៃ ទៅ ៨០ ថ្ងៃ អាស្រ័យតាមពូជដែលបានជ្រើសរើស ហើយអាចប្រមូលបានច្រើនដងជាបន្តបន្ទាប់គ្នា បើទោះពេលនេះមានតម្លៃទាបបន្តិច ក៏កសិករនៅតែមានកម្រៃចំណេញខ្លះដែរពីការប្រមូលផល។
ផលដំណាំម្ទេសក្នុងស្រុក បើគិតត្រឹមឆ្នាំ២០២៣ ចន្លោះពីខែមករា ដល់ខែមិថុនា អាចហក់ខ្ពស់បំផុតដល់ទៅ ២ មុឺន រៀលក្នុងមួយគីឡូក្រាម។ រហូតដល់ខែតុលា តម្លែម្ទេសស្រស់បានប្រែប្រួលជាបន្តបន្ទាប់នៅត្រឹមចន្លោះពី ៤ ពាន់រៀល ទៅ ៩ ពាន់រៀល ក្នុងមួយគីឡូក្រោម និងបន្តធ្លាក់ថ្លៃទាបបំផុតត្រឹមតម្លៃ ៦០០ រៀល ក្នុងមួយគីឡូក្រាម ក្នុងរដូវប្រាំងក្នុងឆ្នាំ ២០២៤ ខណះដែលកសិករប្រមូលផលម្ទេសចុងដៃ៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


