ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់បង្អួតមីស៊ីលលឿនជាងសំឡេង៩ដង ស្របពេលកំពុងសង្គ្រឺតធ្មេញជាមួយណាតូ
ប្រទេសរុស្ស៊ីបានបាញ់បង្ហោះមីស៊ីលដ៏ទំនើបប្រភេទ Zircon នៅក្នុងសមុទ្រអាកទិក ដែលនេះត្រូវបានគេមើលឃើញថា ជាការបង្ហាញសាច់ដុំយោធាចំពេលស្ថានការណ៍ជាមួយអង្គការណាតូ កាន់តែតានតឹងជាពិសេស កំពុងមានការសង្រ្គឺតធ្មេញដាក់គ្នាជាមួយប្រទេសប៉ូឡូញ។

តាមការផ្សាយរបស់ RT កាលពីថ្ងៃចន្ទទី១៥ខែកញ្ញាឆ្នាំ២០២៥, 3M22 Zircon គឺជាមីស៊ីលអស្ចារ្យមានល្បឿនលឿនជាងសំឡេងរហូតដល់ទៅ៩ដង អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហោះបានចម្ងាយ ១ ០០០គីឡូម៉ែត្រ និងមានសមត្ថភាពគេចផុតពីខែលការពារអាកាសភាគច្រើនរបស់លោកខាងលិច ដូចជា Patriot ជាដើម។
វាត្រូវបានបាញ់បង្ហោះចេញពីនាវាពិឃាដ Golovko នៃកងនាវាចរណ៍ខាងជើង សំដៅទៅគោលដៅនៅសមុទ្រ បារ៉េនស៍ ហើយការបាញ់នេះគឺផ្នែកនៃសមយុទ្ធ Zapad-2025 ជាមួយប្រទេសបេឡារុស ដែលមានការចូលរួមពីសំណាក់ទាហានសរុប ១៣ ០០០នាក់។

សមយុទ្ធនេះកើតឡើងចំពេលរុស្ស៊ីប្រកាសក្តែងៗថា ពេលនេះអង្គការណាតូ កំពុងធ្វើសង្គ្រាមជាមួយខ្លួន តាមរយៈការផ្តល់ជំនួយយោធាដោយផ្ទាល់និងប្រយោល ទៅឲ្យអ៊ុយក្រែន។
ការប្រកាសនេះគឺចេញពីមាត់អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov ហើយម្យ៉ាងគេក៏ដឹងដែរថា វាគឺជាការឆ្លើយតបទៅរដ្ឋមន្ត្រីការបរទេសប៉ូឡូញដែលស្នើឲ្យមានការដាក់ទ័ពណាតូលើដីអ៊ុយក្រែន ដើម្បីធានាសន្តិសុខ។

លោក Peskov ព្រមានថា «គ្មានអ្វីត្រូវសង្ស័យទៀតឡើយ ហើយក៏មិនចាំបាច់រកព័ស្តុងតាងអ្វីបន្ថែមទៀតដែរ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយដើម្បីបង្ហាញថា ណាតូកំពុងចូលរួមក្នុងសង្គ្រាមយ៉ាងជាក់ស្តែង តាមរយៈការផ្តល់ជំនួយយោធាឲ្យទីក្រុងកៀវ»។
មុននេះរដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski បានស្នើឲ្យមានអ្នកគាំទ្រលោកខាងលិចរបស់អ៊ុយក្រែន ត្រូវហ៊ានប្រឈមមុខដោយផ្ទាល់ជាមួយរុស្ស៊ី ហើយមិនត្រូវបដិសេធវត្តមានយោធាលោកខាងលិចនៅអ៊ុយក្រែនទេ។ ការធានាសន្តិសុខរបស់ទីក្រុងកៀវ ត្រូវតែមានវត្តមានរបស់ទ័ពណាតូ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


