Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីប្រកាសថា ណាតូ កំពុងធ្វើសង្គ្រាមជាមួយខ្លួន

បានផុស

នៅ

រុស្ស៊ីប្រកាសថា ពេលនេះអង្គការណាតូ កំពុងធ្វើសង្គ្រាមជាមួយខ្លួន តាមរយៈការផ្តល់ជំនួយយោធាដោយផ្ទាល់និងប្រយោល ទៅឲ្យអ៊ុយក្រែន។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសនេះគឺចេញពីមាត់អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov ហើយត្រូវបានយកមកផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃចន្ទទី១៥ខែកញ្ញាឆ្នាំ២០២៥។

ម្យ៉ាងក៏ជាការឆ្លើយតបទៅរដ្ឋមន្ត្រីការបរទេសប៉ូឡូញដែលស្នើឲ្យមានការដាក់ទ័ពណាតូលើដីអ៊ុយក្រែន ដើម្បីធានាសន្តិសុខផងដែរនោះ, លោក Peskov ព្រមានថា «គ្មានអ្វីត្រូវសង្ស័យទៀតឡើយ ហើយក៏មិនចាំបាច់រកព័ស្តុងតាងអ្វីបន្ថែមទៀតដែរ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយដើម្បីបង្ហាញថា ណាតូកំពុងចូលរួមក្នុងសង្គ្រាមយ៉ាងជាក់ស្តែង តាមរយៈការផ្តល់ជំនួយយោធាឲ្យទីក្រុងកៀវ»។

លោក Dmitry Peskov (រូបថត៖ Reuters)

មុននេះរដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski បានស្នើឲ្យមានអ្នកគាំទ្រលោកខាងលិចរបស់អ៊ុយក្រែន ត្រូវហ៊ានប្រឈមមុខដោយផ្ទាល់ជាមួយរុស្ស៊ី ហើយមិនត្រូវបដិសេធវត្តមានយោធាលោកខាងលិចនៅអ៊ុយក្រែនទេ។ ការធានាសន្តិសុខរបស់ទីក្រុងកៀវ ត្រូវតែមានវត្តមានរបស់ទ័ពណាតូ។

យោងតាមវិទ្យាស្ថាន Kiel របស់ប្រទេសអាល្លឺម៉ង់, មានប្រទេសចំនួន៤១ មានចំណែកក្នុងសង្រ្គាមរបស់អ៊ុយក្រែនចាប់តាំងពីជម្លោះបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ តាមរយៈជំនួយយោធា មនុស្សធម៌ ឬហិរញ្ញវត្ថុ។

ការគាំទ្រភាគច្រើនបានមកពីសមាជិក ណាតូ ដោយរដ្ឋចំនួន ២៩ ក្នុងចំណោមរដ្ឋទាំង ៣២ របស់ខ្លួនបានផ្តល់មូលនិធិ ក៏ដូចជាប្រព័ន្ធអាវុធនានាចាប់ពីរថពាសដែក កាំភ្លើងធំ យន្តហោះ និងប្រព័ន្ធការពារដែនអាកាស រហូតដល់ដ្រូន មីស៊ីល និងសព្វាវុធផ្សេងទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អង់គ្លេស ក៏ប្រកាសបញ្ជូនយន្តហោះចម្បាំងទៅប៉ូឡូញ ដើម្បីទប់ទល់ជាមួយរុស្ស៊ីដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម