ព័ត៌មានជាតិ
CNN ដាក់ «KTI» ជាស្ថាបត្យកម្មល្អបំផុតទាំង១១ឆ្នាំ២០២៥ និងជា«គម្រោងប្រកបដោយមហិច្ឆតាបំផុតនៅអាស៊ីអាគ្នេយ៍»
ក្រៅពីរំលេចគម្រោងស្ថាបត្យកម្មព្រលានយន្តហោះកម្ពុជាថ្មី គឺគម្រោង «ព្រលានយន្តហោះអន្តរជាតិតេជោ (KTI)» ដ៏ទាក់ទាញបំផុតមួយក្នុងចំណោមគម្រោងស្ថាបត្យកម្មទាំង១១នៅក្នុងសាកលលោកកាលពីដើមឆ្នាំ២០២៥ បណ្តាញទូរទស្សន៍ខ្សែកាប្លិ៍ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក (CNN International) បានចាត់ទុក KTI ជាហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះប្រកបដោយមហិច្ឆតាបំផុតមួយរបស់អាស៊ីអាគ្នេយ៍។

សារព័ត៌មានអន្តរជាតិល្បីៗ បានចុះផ្សាយយ៉ាងទូលំទូលាយនូវសមិទ្ធផលថ្មីរបស់ប្រទេសកម្ពុជា គឺ ការដាក់ឲ្យដំណើរការ«ព្រលានយន្តហោះអន្តរជាតិតេជោ» កាលថ្ងៃទី៩ខែកញ្ញា ដែលមានប្រជាជនកម្ពុជាទាំងនៅក្នុងនិងនៅក្រៅប្រទេសអបអរសាទរប្រកបដោយក្តីរំភើប និងមានមោទនភាព ដោយសារតែការរចនាពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ ផ្សាភ្ជាប់សិល្បៈប្រពៃណី និងសាសនា ក្នុងរចនាបថដ៏ទំនើបចុងក្រោយនេះ។
កាលពីដើមឆ្នាំ២០២៥ CNN បានដាក់ «ព្រលានយន្តហោះអន្តរជាតិតេជោ» ស្ថិតក្នុងចំណោមកំពូលស្ថាបត្យកម្មដ៏ទាក់ទាញបំផុតទាំង១១ប្រចាំឆ្នាំ២០២៥។ ស្ថាបត្យកម្មទាំង១១ នោះ រួមមានៈ New Sydney Fish Market, Sydneyុំ ប្រទេសអូស្រ្តាលី, Grand Ring, Osaka នៅប្រទេសជប៉ុន, Life and Mind Building, Oxford នៅចក្រភពអង់គ្លេស, Canadian School ក្នុងទីក្រុង Cholula នៅប្រទេសម៉ិចស៉ិច, Techo International Airport នៅទីក្រុងភ្នំពេញ, South Station redevelopment នៅទីក្រុង Boston សហរដ្ឋអាមេរិក, Goethe-Institut ក្នុងទីក្រុង Dakar ប្រទេសសេនីហ្គាល់ (Senegal), Urban Glen ក្នុងទីក្រុង Hangzhou ប្រទេសចិន, Riyadh Metro ស្ថិតនៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ី សាអូឌីត, Skypark Business Center, នៅប្រទេសលុចសំបួ (Luxembourg), និងស្ថាបត្យកម្មចុងក្រោយទី១១ គឺ Danjiang Bridge នៃទីក្រុងតៃប៉ិ (Taipei) កោះតៃវ៉ាន់។

នៅក្នុងការបរិយាយរបស់ CNN ប្រទេសកម្ពុជាកំពុងជំនួសព្រលានយន្តហោះអន្តរជាតិរាជធានីភ្នំពេញ ដោយមានច្រកមួយដែលអាចផ្ទុកភ្ញៀវទេសចរលើសចំនួនប្រាំមួយដងធៀបនឹងអាកាសយានដ្ឋានចាស់។ ផ្នែកមួយនៃការខិតខំព្យាយាមប្រកបដោយមហិច្ឆតារបស់កម្ពុជាក្នុងការជំរុញកំណើនទេសចរក្នុងតំបន់នេះ និងក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី សមត្ថភាពទទួលអ្នកដំណើរប្រចាំឆ្នាំ១៣លាននាក់ នឹងឈានទៅកើនឡើងដល់៣០លាននាក់ក្នុងដំណាក់កាលទី២ និងឈានដល់៥០លាននាក់នៅពេលបញ្ចប់ដំណាក់កាលទី៣។
តាមយោងតាមស្ថាបត្យករ Foster + Partners បានឱ្យដឹងថា គម្រោងបង្កើតថាមពលតាមរយៈកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យនៅនឹងកន្លែងក៏បានដាក់វាឱ្យស្ថិតក្នុងចំណោមតំបន់បៃតងបំផុតរបស់ពិភពលោក។
បានហៅថាព្រលានយន្តហោះអន្តរជាតិតេជោ ថា«ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានមហិច្ឆតាបំផុតមួយរបស់អាស៊ីអាគ្នេយ៍»។ អាកាសយានដ្ឋាននេះ បង្ហាញពីមហិច្ឆតាដ៏ទំនើបបំផុតរបស់កម្ពុជា។
សារព័ត៌មានដោយបានស្រង់សម្តីស្ថាបត្យករដែលនិយាយថា ពិដានអាកាសយានដ្ឋានត្រូវបានបំផុសគំនិតដោយការរចនាដំបូលបែបប្រពៃណីខ្មែរ ដ៏ស្រស់ស្អាត ប៉ុន្តែមានមុខងារ ដោយមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់នៅពេលថ្ងៃ។
នៅពេលបើកដំណើរការមួយសប្តាហ៍កន្លងមកនេះ ព្រលានយន្តហោះអន្តរជាតិតេជោ បានបើកស្វាគមន៍អ្នកដំណើរអន្តរជាតិនិងជាតិធ្វើពីគ្រប់ទិសទីចូលមកទស្សនា និងប្រកបធុរកិច្ចនៅកម្ពុជា។ លើសពីនោះ អាជ្ញាធរគ្រប់គ្រងព្រលានយន្តហោះក៏បានបើកឱកាសឲ្យប្រជាជនកម្ពុជាពីគ្រប់ទិសចូលទស្សនាបានដោយសេរី៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


