ព័ត៌មានជាតិ
អ្នកដំណើរចោទថ្លឹងឥវ៉ាន់ភ្ញៀវលើសគីឡូនៅព្រលានតេជោ មន្រ្តីពាក់ព័ន្ធកំពុងស្រាវជ្រាវរកការពិត
ក្រោយផ្ទុះវីដេអូចែករំលែកតៗគ្នាមានការចោទប្រកាន់ថា មានមន្រ្តីបម្រើការងារនៅព្រលានយន្តហោះអន្តរជាតិតេជោបានថ្លឹងឥវ៉ាន់អ្នកដំណើរខុសប្រក្រតីដោយចោទថាមានការលួចកេងបន្លំគីឡូ មន្ត្រីពាក់ព័ន្ធកំពុងបើកការស្រាវជ្រាវរកការពិត និងបញ្ចៀសការចោទប្រកាន់នាំឲ្យប៉ះពាល់មុខមាត់ព្រលានយន្តហោះថ្មីដែលទើបដាក់ឲ្យដំណើរការរបស់កម្ពុជា។
លោក ស៊ីន ចាន់សិរីវុត្ថា មន្រ្តីអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានប្រាប់កម្ពុជាថ្មីថា ករណីនេះក្រុមមន្រ្តីពាក់ព័ន្ធកំពុងបើកការស្រាវជ្រាវដើម្បីស្វែងរកការពិត ក្រោយមានការចែកចាយវិដេអូចោទមន្រ្តីព្រលានយន្តហោះអន្តរជាតិតេជោលើការលួចកេងបន្លំថ្លឹងឥវ៉ាន់អ្នកដំណើរ ដែលអាចនាំឲ្យប៉ះពាល់ដល់ដំណើរការព្រលានយន្តហោះដ៏ទំនើបរបស់កម្ពុជា។

ការចោទថាមានការលួចដំឡើងគីឡូលើឥវ៉ាន់ភ្ញៀវនៅក្នុងព្រលានតេជោនោះទេ លោក ស៊ិន ចាន់សេរីវុត្ថា បានឆ្លើយតបដោយលើកពន្យល់ពីនីតិវិធី និងលំហួរការងារនៅក្នុងព្រលានគឺបែងចែកទៅតាមការទទួលខុសត្រូវតាមផ្នែកដាច់ដោយឡែកពីគ្នា។
លោក ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ថា «ដូចវិដេអូមួយ ដែលបានដាក់ការសង្ស័យមន្រ្តីព្រលានថ្លឹងគីឡូដោយកេងបន្លំលើសលើឥវ៉ាន់របស់អ្នកដំណើរនោះ ការពិតជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនអាកាសចរណ៍សាមី មិនពាក់ព័ន្ធប្រតិបត្តិការព្រលាន ឬមន្រ្តីអាកាសចរស៊ីវិលនោះទេ»។

«គោលការណ៍គ្រប់គ្រងភ្ញៀវ និងឥវ៉ាន់របស់អ្នកដំណើរ ជាបន្ទុកទទួលខុសត្រូវរបស់ក្រុមហ៊ុនអាកាសចរណ៍នីមួយៗ។ ក្រុមហ៊ុនអាកាសចរណ៍នីមួយៗ ត្រូវទទួលខុសត្រូវលើអ្នកដំណើររបស់ខ្លួន រួមទាំងការមើលការខុសត្រូវគ្រប់គ្រងចាត់ចែងឥវ៉ាន់របស់ភ្ញៀវជិះធ្វើដំណើរផងដែរ»។ លោក ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់បន្ថែម។
ពាក់ព័ន្ធករណីជញ្ជីងថ្លឹងនៅព្រលាន ដែលអ្នកដំណើរចោទថាដំឡើងលើសខុសប្រក្រតី លោក ស៊ីន ចាន់សិរីវុត្ថា មើលឃើញថា អាចមានរូបភាពពីរទីមួយអាចជាបញ្ហាជញ្ជីងរបស់អ្នកដំណើរផ្ទាល់ និងទីពីរជាកំហុសបច្ចេកទេសណាមួយរបស់ជញ្ជីងថ្លឹងរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលទទួលខុសត្រូវ។
ប៉ុន្តែបើតាមការអះអាងរបស់មន្រ្តីអាកាសចរណ៍ស៊ីវិល រាល់ឧបករណ៍ក្នុងព្រលានមុនអនុញ្ញាតឲ្យប្រើប្រាស់ត្រូវឆ្លងកាត់ការធ្វើតេស្តិ និងការបញ្ជាក់ត្រឹមត្រូវស្របតាមស្តង់ដាអន្តរជាតិ។
យ៉ាងណា ក្នុងនាមអាណាព្យាបាល លោកបញ្ជាក់ថា អាកាសចរណ៍ស៊ីវិលនឹងធ្វើការជាមួយមន្រ្តីព្រលាន និងអ្នកដែលពាក់ព័ន្ធដើម្បីបើកការស្រាវជ្រាវ ធ្វើយ៉ាងណាផ្តល់ភាពត្រឹមត្រូវនិងយុត្តិធម៌ទាំងសម្រាប់អ្នកដំណើរផង ក៏ដូចជាដើម្បីការពារមុខមាត់ព្រលានយន្តហោះថ្មីដែលជាមោទនភាពសម្រាប់កម្ពុជានេះផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


