ព័ត៌មានជាតិ
អាជីវកម្មមានប្រភពពីខេត្តសៀមរាប បើកហាងលក់គ្រឿងចម្លាក់បង្ហាញអត្តសញ្ញាណខ្មែរនៅព្រលានយន្តហោះអន្តរជាតិតេជោ
ហាង Artisans Angkor បានបង្ហាញខ្លួននៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយមានការតាំងលក់ផលិតផលស្នាដៃសិល្បៈខ្មែរមានរូបចម្លាក់ពីថ្មកែវ ថ្មពួក ចម្លាក់ឈើ រួមទាំងរូបគំនូរគូរដោយដៃដែលជាស្នាដៃពីសិប្បករខ្មែរក្នុងស្រុក។
បុគ្គលិកផ្នែកលក់នៅហាង Artisans Angkor បានផ្តល់សម្ភាសន៍ដល់កម្ពុជាថ្មីពីដំណើរការអាជីវកម្មលក់វត្ថុសិល្បៈខ្មែរនៅច្រកចេញចូលដ៏មមាញឹកនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

លោក សយ សុខឿន បុគ្គលិកផ្នែកលក់នៅហាង Artisans Angkor បានឲ្យដឹងថា សិប្បកម្មនេះមានមូលដ្ឋានមកពីខេត្តសៀមរាប និងបានពង្រីកវត្តមាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ហាង Artisans Angkor មានការតាំងលក់ស្នាដៃវត្ថុសិល្បៈខ្មែរ ដោយចម្លាក់ខ្លះដកស្រង់ចេញពីរូបពីប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី ក៏ដូចជាប្រាសាទបាយ័ន ដែលមានក្បូរក្បាច់រចនាផ្ចិតផ្ចង់ដ៏អស្ចារ្យ។



រូបសិល្បៈដែលតាំងលក់មានដូចជារូបព្រះកេសព្រះបាទជ័យវរ្ម័នទី ៧ រូបដំរី រូបព្រះគណេស រូបព្រះពុទ្ធ រួមទាំងរូបគំនូរគូរដោយដៃ និងចម្លាក់ឈើជាទម្រង់សិល្បៈផ្សេងៗ។
លោក សយ សុខឿន បានបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិតេជោ ជាគោលដៅដំបូងដែលទេសចរឆ្លងកាត់ ហើយតាមរយៈការបង្ហាញពីរូបសិល្បៈទាំងអស់នេះ អាចឲ្យពួកមើលឃើញនិងស្វែងយល់និងស្គាល់កាន់តែច្បាស់ពីតម្លៃនៃអត្តសញ្ញាណជាតិ និងវប្បធម៌ដ៏ថ្កុំថ្កើងរបស់ជនជាតិខ្មែរ។
ពាក់ព័ន្ធតម្លៃ បើតាមបុគ្គលិកផ្នែកលក់នៅហាង Artisans Angkor អាស្រ័យលើរូបនិងរចនាប័ថ ដូចជាប្រភេទរួបចម្លាក់ពីថ្មកែវ និងថ្មពួកតម្លៃទាបបំផុតអាចចាប់ពី ៣០ ដុល្លារ រហូតដល់ជាង ១ ពាន់ដុល្លារក៏មាន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


