ព័ត៌មានជាតិ
ឆ្លុះបញ្ចាំងការពិត មន្រ្តីចុះផ្ទៀងផ្ទាត់ភស្តុតាងបញ្ជាក់ពីការវាស់ក្រិតជញ្ជីងថ្លឹងឥវ៉ាន់អ្នកដំណើរ នៅព្រលានតេជោ
ក្រោយវិដេអូដែលអ្នកដំណើរមួយរូបបានបង្ហោះផ្សព្វផ្សាយដោយចោទប្រកាន់ថា មន្រ្តីព្រលានយន្តហោះអន្តរជាតិតេជោ បានកេងបន្លំលួចស៊ីគីឡូជញ្ជីងថ្លឹងឥវ៉ាន់របស់អ្នកដំណើរ មន្រ្តីបច្ចេកទេសបានចុះស្រាវជ្រាវស្វែងរកការពិត ដើម្បីផ្តល់ភាពយុត្តិធម៌ដល់អ្នកដំណើរផង ក៏ដូចជាការពារមុខមាត់ព្រលានយន្តហោះថ្មីដែលជាមោទនភាពរបស់ប្រទេសកម្ពុជា។

ក្រោយផ្ទុះវីដេអូនាំឲ្យមានការយល់ច្រឡំពីមហាជននោះ កាលពីពេលថ្មីៗនេះ មន្រ្តីពាក់ព័ន្ធបានចុះផ្ទៀងផ្ទាត់ភស្តុតាងបែបវិទ្យាសាស្ត្រ ដើម្បីបញ្ជាក់ពីការវាស់ក្រិតជញ្ជីងថ្លឹងឥវ៉ាន់អ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ក្រោយការផ្ទៀងផ្ទាត់តាមបញ្ជរជញ្ជីងថ្លឹងឥ៉វ៉ាន់តាមបណ្តាក្រុមហ៊ុនអាកាសចរណ៍នានាក្នុងព្រលានបង្ហាញពីភាពសុក្រិត និងត្រឹមត្រូវមិនដូចការចោទប្រកាន់ ដែលអាចនាំឲ្យប៉ះពាល់ដល់ដំណើរការនិងមុខមាត់ព្រលានយន្តហោះថ្មីរបស់កម្ពុជា។
មន្រ្តីអាកាសចរណ៍ស៊ីវិលបានប្រាប់កម្ពុជាថ្មីថា ជញ្ជីងដែលទិញតាមទីផ្សារអាចមានលក្ខខណ្ឌប្រើប្រាស់ខុសៗគ្នា។ ដើម្បីតម្លាភាព មន្រ្តីរូបនេះលើកទឹកចិត្តដល់ពលរដ្ឋ អាចយកជញ្ជីងដែលប្រើប្រាស់ផ្ទាល់ខ្លួនមកថ្លឹងផ្ទៀងផ្ទាត់គ្នា ដើម្បីបញ្ជាក់ភាពសុក្រិតស្របតាមស្តង់ដាបច្ចេកទេស។
បន្ថែមពីនេះ មន្រ្តីបច្ចេកទេសរូបនេះបានអះអាងថា រាល់ឧបករណ៍ដែលយកមកបំពាក់ក្នុងព្រលានមុនអនុញ្ញាតឲ្យប្រើប្រាស់ត្រូវឆ្លងកាត់ការធ្វើតេស្តិស្របតាមតម្រូវស្តង់ដាអន្តរជាតិ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


