ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីប្រកាសកញ្ចប់ជំរុញសេដ្ឋកិច្ចថ្មីជិត ១ ប៊ីលានដុល្លារ
ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃចន្ទ បានប្រកាសពីកញ្ចប់ជំរុញសេដ្ឋកិច្ចថ្មីក្នុងតម្លៃ ១៦,២៣ ទ្រីលានរូពៀ (៩៨៩,៣៣ លានដុល្លារអាមេរិក) ដោយរាប់បញ្ចូលទាំងជំនួយស្បៀងអាហារ និងកម្មវិធីកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចផ្តល់ការងារបណ្តោះអាសន្នសម្រាប់មនុស្សជាង ៦០០ ០០០ នាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋមន្ត្រីសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បានប្រាប់អ្នកយកព័ត៌មានថា គោលនយោបាយជំរុញនេះ នឹងអនុវត្តនៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២៥ ដោយបន្ថែមថា វិធានការមួយចំនួននឹងត្រូវបន្តរហូតដល់ឆ្នាំ ២០២៦ ។
សេដ្ឋកិច្ចឥណ្ឌូណេស៊ីបានកើនឡើង ៥,១២ ភាគរយ កាលពីត្រីមាសទី ២ ដែលជាអត្រាកំណើនដ៏ល្អបំផុតក្នុងរយៈពេល ២ ឆ្នាំ ប៉ុន្តែអ្នកបង្កើតគោលនយោបាយបានលើកឡើងពីសញ្ញាពីលទ្ធភាពនៃការធ្លាក់ចុះនៅត្រីមាសបន្ទាប់ៗ។
លោក Airlangga បានបន្តថា៖ «ជាមួយនឹងកញ្ចប់ជំរុញនេះ យើងសង្ឃឹមថា យើងនៅតែអាចឈានដល់គោលដៅកំណើនសេដ្ឋកិច្ច ៥,២ ភាគរយ នៅឆ្នាំនេះ»។

ក្រោមកញ្ចប់ រដ្ឋាភិបាលនឹងផ្តល់អង្ករ ១០ គីឡូក្រាម/គ្រួសារ ដល់ប្រជាជន ១៨,៣ លានគ្រួសារ ដកពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនសម្រាប់កម្មករក្នុងវិស័យទេសចរណ៍ និងបែងចែកប្រាក់ ៥,៣ ទ្រីលានរូពៀទៅក្នុងគម្រោង «ធ្វើការងារយកប្រាក់» សម្រាប់កម្មករជាង ៦០០ ០០០ នាក់ ចន្លោះពីខែកញ្ញា ដល់ខែធ្នូ។
គម្រោង «ធ្វើការងារយកប្រាក់» ជាធម្មតាពាក់ព័ន្ធនឹងការផ្តល់ប្រាក់ឈ្នួលប្រចាំថ្ងៃដល់បុគ្គលិក ដែលភាគច្រើនមកពីសហគមន៍ជនបទ ដើម្បីធ្វើការលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ និងស្ពានជាដើម។
លោក Airlangga បាននិយាយថា កញ្ចប់ជំរុញរួមបញ្ចូលផងដែរនូវកម្មសិក្សាដែលមានប្រាក់ខែសម្រាប់និស្សិតបញ្ចប់ការសិក្សាចំនួន ២០ ០០០ នាក់។ ការលើកលែងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនសម្រាប់វិស័យមួយចំនួន និងគម្រោងធានារ៉ាប់រង នឹងត្រូវបន្តរហូតដល់ឆ្នាំ ២០២៦។
លើសពីនេះ នៅឆ្នាំ ២០២៦ រដ្ឋាភិបាលនឹងចាប់ផ្តើមកម្មវិធីដាំដំណាំឡើងវិញលើផ្ទៃដី ៨៧០ ០០០ ហិកតា សម្រាប់ដំណាំដូចជា អំពៅ កាកាវ និងកាហ្វេ ដែលអាចបង្កើតការងារបាន ១,៦ លានកន្លែង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


