ព័ត៌មានជាតិ
នារដូវវស្សានេះ ជនជាតិដើមភាគតិចដើរបេះបន្លែក្នុងព្រៃយកមកលក់ ដើម្បីដោះស្រាយជីវភាពគ្រួសារ
នៅភូមិភាគឦសាននៃប្រទេសកម្ពុជាសម្បូរទៅដោយជនជាតិដើមភាគតិចច្រើនជាតិសាសន៍កំពុងរស់នៅ ហើយពួកគេបានប្រកបមុខរបរផ្សេងៗគ្នាទៅតាមមុខជំនាញរៀងៗខ្លួន ក្នុងនោះវិស័យកសិកម្មលេចធ្លោជាងគេ។ ជាក់ស្តែង ជនជាតិដើមភាគតិចជាច្រើនក្នុងខេត្តមណ្ឌលគិរី ក្រៅពីដាំដំណាំក្បែរផ្ទះ ឬនៅចម្ការ ពួកគេក៏នៅតែបន្តដើរបេះបន្លែពីព្រៃសហគមន៍មកលក់នៅទីផ្សារក្នុងស្រុក ដើម្បីជួយលើកស្ទួយជីវភាពរបស់ពួកគេ។

ជាជនជាតិដើមភាគតិចព្នង អ្នកស្រី មេ ហាន់ អាយុ២៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោមរ្យ ខេត្តមណ្ឌលគិរី បានរៀបរាប់ឲ្យដឹងនៅថ្ងៃទី២៥ខែកញ្ញានេះថា សព្វថ្ងៃខ្លួនមានមុខរបរកសិកម្មដាំបន្លែនៅក្បែរផ្ទះបន្តិចបន្តួច។ ប៉ុន្តែនៅពេលដែលបន្លែមិនទាន់ឱ្យផល រូបគាត់តែងដើរចូលព្រៃ ដើម្បីបេះបន្លែដែលជាផលអនុផលនៅព្រៃសហគមន៍ យកមកលក់នៅតាមភូមិ ឬនៅផ្សារ។ អ្នកស្រីនិយាយថា៖« ដោយសារជីវភាពខ្វះខាត ទើបត្រូវក្រោកពីព្រឹកដើម្បីចូលទៅក្នុងព្រៃរុករកបន្លែ ដែលប្រជាពលរដ្ឋក៏ដូចជាអតិថិជនតែងតែទទួលទាននិងគាំទ្រ»។

ជាងនេះទៅទៀត បន្លែនៅក្នុងព្រៃនេះភាគច្រើនសម្បូរនៅក្នុងរដូវវស្សាដែលមានបន្លែចម្រុះគ្រប់ប្រភេទអាចប្រមូលបេះយកទៅលក់នៅលើទីផ្សារ ដើម្បីសម្រួលទៅដល់ជីវភាពប្រចាំថ្ងៃ។ អ្នកស្រីបន្ថែមថា ប្រាក់ដែលអាចរកបានពីការបេះបន្លែព្រៃនេះ មួយថ្ងៃអាចរកចំណូលបានចន្លោះពី១៥០០០រៀល ទៅ២០០០០រៀល ក្នុងមួយថ្ងៃ។ អ្នកស្រីអះអាងថា កម្រៃដែលរកបាននេះ ដើម្បីដោះស្រាយបន្ទុកក្នុងគ្រួសារ ព្រោះត្រូវចិញ្ចឹមកូនប្រុសស្រីចំនួន ៤នាក់ តែម្នាក់ឯង បន្ទាប់ពីបែកបាក់ពីប្តីរបស់ខ្លួននាពេលកន្លងមក។


ជាមួយគ្នានេះ អ្នកស្រីអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាជួយគាំទ្របន្លែដែលប្រមូលផលពីព្រៃសហគមន៍ខេត្តមណ្ឌលគិរី ក្នុងតម្លៃសមរម្យ ជួយលើកកម្ពស់សុខភាព និងធ្វើឱ្យជនជាតិដើមភាគតិចដែលដាំ និងប្រមូលផលបន្លែក្នុងព្រៃ ទទួលបានប្រាក់ចំណូល ផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃរបស់គ្រួសារ៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


