ព័ត៌មានអន្ដរជាតិ
សមាគមធនាគារថៃព្រមានពីហានិភ័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំពេលបំណុលគ្រួសារកើនឡើង
សមាគមធនាគារថៃ (TBA) បានព្រមានកាលពីដើមសប្ដាហ៍នេះថា សេដ្ឋកិច្ចក្រៅប្រព័ន្ធដ៏ធំរបស់ប្រទេសថៃ ដែលរួមមានអាជីវកម្មមិនចុះបញ្ជី កម្មករធ្វើការដោយខ្លួនឯង និងប្រតិបត្តិការសាច់ប្រាក់ក្រៅការត្រួតពិនិត្យរបស់រដ្ឋ រួមចំណែកជិត ៤៨ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ហើយកំពុងក្លាយជាស្នូលនៃកំណើនហានិភ័យរចនាសម្ព័ន្ធសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer។

ការព្រមានបែបនេះ ធ្វើឡើងកាលពីថ្ងៃចន្ទ នៅពេលសមាគមចូលប្រជុំជាមួយក្រុមការងារសេដ្ឋកិច្ច ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី អានុទីន ឆានវីរ៉ាកុល (Anutin Charnvirakul) ដែលកាលនោះ លោក អានុទីន បានស្នើឱ្យធនាគារថៃបន្ធូរបន្ថយការរឹតត្បឹតលើការផ្ដល់ប្រាក់កម្ចីទៅសហគ្រាសធុនតូច និងមធ្យមថៃ (SMEs)។
TBA បានព្រមានបន្តថា វិសមភាពខ្ពស់នៃប្រាក់ចំណូល បំណុលគ្រួសារទាំងក្នុង និងក្រៅផ្លូវការលើស ១០០ ភាគរយ ធៀបនឹង GDP ការឡើងថ្លៃប្រាក់បាត ការចុះខ្សោយនៃការប្រកួតប្រជែងរបស់ទំនិញថៃ និងបញ្ហាប្រឈមផ្នែកបទប្បញ្ញត្តិ កាន់តែគំរាមកំហែងដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសថៃ។
យោងតាមធនាគារកណ្ដាលថៃ បំណុលគ្រួសារថៃគិតត្រឹមត្រីមាសទី១ ឆ្នាំនេះ មានប្រមាណ ១៦,៣៥ ទ្រីលានបាត ឬ ៨៧,៤ ភាគរយ ធៀបនឹង GDP ប៉ុន្តែបូករួមទាំងបំណុលក្រៅផ្លូវការទៀត តួលេខនេះឡើងដល់រហូតដល់ ១០៤ ភាគរយ ធៀបនឹង GDP។ ជាមួយគ្នានោះ ប្រាក់កម្ចីមិនដំណើរការ (NPLs) ក្នុងរយៈពេល ៩០ ថ្ងៃ មានចំនួនសរុប ១,១៩ ទ្រីលានបាត ឬ ៨,៧៨ ភាគរយ នៃប្រាក់កម្ចីសរុប។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Vorapak Tanyawong ដែលបានចូលរួមកិច្ចប្រជុំផងដែរនោះ បាននិយាយថា លោក អានុទីន បានឮពីការព្រមានរបស់ TBA ខណៈកិច្ចប្រជុំបានផ្តោតលើការវាយតម្លៃរបស់សមាគមលើសេដ្ឋកិច្ច និងអនុសាសន៍សម្រាប់ដំណោះស្រាយសេដ្ឋកិច្ច។
លើសពីនោះ TBA បានគូសបញ្ជាក់ពីហានិភ័យបន្ថែម៖ ការប្រកួតប្រជែងរបស់ថៃកំពុងធ្លាក់ចុះ ដោយ GDP ឯណោះវិញ នឹងកើនឡើងប្រចាំឆ្នាំត្រឹមអត្រា ២,១ ភាគរយ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលជាកម្រិតទាបបំផុតនៅក្នុងអាស៊ាន។
លំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅតែមានកម្រិត ហើយមូលធនរបស់ថៃហូរទៅបរទេសកាន់តែខ្លាំង។ ច្បាប់ និងបទប្បញ្ញត្តិជាង ១០០ ០០០ បានបង្កើតការចំណាយកាន់តែខ្ពស់សម្រាប់អាជីវកម្ម ខណៈកម្សោយនៃទិន្នន័យរដ្ឋាភិបាល និងកំណើនបំណុលសាធារណៈ បង្កភាពស្មុគស្មាញដល់ការបង្កើតគោលនយោបាយ។ ទន្ទឹមនឹងនេះ ប្រាក់បាតនៅតែប្រែប្រួលដោយសារតែការជួញដូរមាស និងការជួញដូរលុយគ្រីបតូ៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


