ព័ត៌មានអន្ដរជាតិ
ទីក្រុងសេអ៊ូលព្រមានថា កូរ៉េខាងជើង ជិតផលិតបានអាវុធនុយក្លេអ៊ែរ បាញ់ដល់អាមេរិកហើយ
ប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung បានព្រមានថា ប្រទេសកូរ៉េខាងជើង ជិតផលិតបានអាវុធនុយក្លេអ៊ែរ ដែលបាញ់ដល់សហរដ្ឋអាមេរិកហើយ។ នេះបើតាមការផ្សាយរបស់ The Straits Times។

ថ្លែងនៅឯទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែកញ្ញាឆ្នាំ២០២៥ មេដឹកនាំវ័យ៦១ឆ្នាំរូបនេះនិយាយថា ទីក្រុងព្យុងយ៉ាងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយហើយនៃការផលិតមីស៊ីលអន្តរទ្វីប ICBM បំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិក។
លោកគូសបញ្ជាក់ថា ដ្បិតមិនទាន់ជោគជ័យក៏ពិតមែន ប៉ុន្តែកូរ៉េខាងជើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយហើយនៃការសម្រេចបាននូវមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដើម្បីបំផ្ទុះសហរដ្ឋអាមេរិក។

យ៉ាងណា ទន្ទឹមនោះលោក Lee ក៏អះអាងដែរថា មានតែប្រមុសសេតវិមាន ដូណាល់ ត្រាំ តែម្នាក់គត់ ដែលអាចចរចាជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាន។
សូមជម្រាបថា កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាកិច្ចខិតខំប្រឹងប្រែងជាយូរណាស់មកហើយរបស់ប្រទេសនេះ ដើម្បីអភិវឌ្ឍអាវុធបរមាណូ ក្នុងគោលបំណងធំបំផុតគឺទុកការពារខ្លួន។

កម្មវិធីនេះចាប់ផ្តើមតាំងពីទសវត្សរ៍ឆ្នាំ១៩៥០មកម្ល៉េះ ដោយផ្តោតលើការស្រាវជ្រាវនុយក្លេអ៊ែរសម្រាប់ថាមពល ប៉ុន្តែក្រោយមក ក៏ប្តូរទៅជាការផលិតអាវុធវិញ។
កូរ៉េខាងជើង បានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរក្រោមដីលើកដំបូងរបស់ខ្លួននៅឆ្នាំ២០០៦ ហើយមកដល់ឆ្នាំ២០២៤ ទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលផ្លោងអន្តរទ្វីបដ៏ធំបំផុតរបស់ខ្លួនគឺ Hwasong-19 ដែលបានហោះចូលជ្រៅទៅក្នុងលំហ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចារកម្មក្រុងសេអ៊ូល៖ អាមេរិកនឹងវាយកូរ៉េខាងជើង បើកូរ៉េខាងត្បូងរងការវាយប្រហារនុយក្លេអ៊ែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


