ព័ត៌មានអន្ដរជាតិ
ចារកម្មក្រុងសេអ៊ូល៖ អាមេរិកនឹងវាយកូរ៉េខាងជើង បើកូរ៉េខាងត្បូងរងការវាយប្រហារនុយក្លេអ៊ែរ
លោក Lee Jong-seok ដែលជាបេក្ខជនថ្មីត្រៀមទទួលតំណែងជាប្រធានចារកម្មជាតិកូរ៉េខាងត្បូង (NIS) បានលើកឡើងថា លោកជឿថាសហរដ្ឋអាមេរិកនឹងធ្វើការវាយប្រហារនុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងជើង បើទីក្រុងព្យុងយ៉ាងហ៊ានបើកការវាយប្រហារនុយក្លេអ៊ែរលើកូរ៉េខាងត្បូង។

អំឡុងសវនាការក្នុងរដ្ឋសភានាថ្ងៃទី១៩ខែមិថុនានេះនៅពេលត្រូវគេសួរនាំថាតើទីក្រុងវ៉ាស៊ីនតោននឹងសងសឹកដែរឬទេ បើទោះបីជាការធ្វើដូច្នេះបានធ្វើឲ្យកងកម្លាំងអាមេរិកប្រឈមនឹងហានិភ័យនុយក្លេអ៊ែរក៏ដោយ លោក Lee បានឆ្លើយតបថា «បាទ នោះជាជំនឿរបស់ខ្ញុំ» ដោយអះអាងថា សម្ព័ន្ធមិត្តរបស់ក្រុងសេអ៊ូលនឹងចូលជួយជាក់ជាមិនខាន បើកូរ៉េខាងត្បូងត្រូវបានវាយប្រហារដោយអាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើង។
ការប្រកាសនេះ ធ្វើឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងអំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការស្តុកទុកសម្ភារៈសម្រាប់ផលិតអាវុធបរិមាណូ។ ទោះបីជាទីក្រុងព្យុងយ៉ាងមិនទាន់បានសាកល្បងមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរក៏ដោយ ក៏មហិច្ឆតានុយក្លេអ៊ែររបស់ប្រទេសមួយនេះនៅតែជាកង្វល់សន្តិសុខដ៏ធំបំផុតសម្រាប់ទីក្រុងសេអ៊ូល។
លោក Lee ត្រូវបានតែងតាំងជាបេក្ខជនថ្មីត្រៀមដឹកនាំភ្នាក់ងារចារកម្មជាតិកូរ៉េខាងត្បូង នៅពេលដែលប្រធានាធិបតីទើបជាប់ឆ្នោតលោក Lee Jae Myung ចូលកាន់តំណែងកាលពីថ្ងៃទី៤ខែមិថុនា។
សូមជម្រាបថា បើយោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) កូរ៉េខាងជើងត្រូវបានគេប៉ាន់ប្រមាណថាមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៥០គ្រាប់គិតត្រឹមខែមករាឆ្នាំ២០២៥។ បច្ចុប្បន្ន កូរ៉េខាងជើង មានសម្ភារៈ និងធាតុផ្សំគ្រប់គ្រាន់សម្រាប់ផលិតរហូតដល់ ៤០គ្រាប់ថ្មីបន្ថែមទៀត៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


