Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំ ព្រលយកិច្ចព្រមព្រៀងបទឈប់បាញ់នៅ ហ្គាហ្សា តែរឿងលម្អិតសុំលាក់សិន

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រទី២៦ ខែកញ្ញា បានមានប្រសាសន៍ថា លោកជិតទទួលបានកិច្ចព្រមព្រៀង ដែលនឹងនាំទៅរកបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប។ ប៉ុន្តែ​ព័ត៌មាន​លម្អិត​ជាក់លាក់​អំពី​ផែនការ​នេះ​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ ដូច្នេះលោកសុំលាក់វាសិន។

រូបភាព៖Getty Images
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម NHK លោកត្រាំបានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាននាថ្ងៃដដែលថា «វាមើលទៅដូចជាយើងមានកិច្ចព្រមព្រៀងលើតំបន់ហ្គាហ្សារួចទៅហើយ។ ពេលនេះខ្ញុំ​គិត​ថា វា​ជា​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​នឹងទទួលបាននូវ​ចំណាប់​ខ្មាំង​មក​វិញ វា​នឹង​ក្លាយ​ជា​កិច្ច​ព្រម​ព្រៀង​ដែល​នឹង​បញ្ចប់​សង្គ្រាមឆាប់ៗ»។

កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិកបានជួបប្រជុំជាមួយមេដឹកនាំ និងមន្ត្រីមកពីបណ្តាប្រទេសអារ៉ាប់ និងមូស្លីមនៅទីក្រុងញូវយ៉ក នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។ ជាងនេះទៀត បេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff បានបង្ហាញថា រដ្ឋបាលត្រាំំបាននិងបង្ហាញផែនការ ២១ ចំណុចនៅក្នុងកិច្ចប្រជុំ។

គេហទំព័រព័ត៌មានអាមេរិក Axios និយាយថា គោលការណ៍សំខាន់ៗរួមមានការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ ការដកខ្លួនជាបណ្តើរៗរបស់អ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីប និងផែនការក្រោយសង្គ្រាមដែលរួមបញ្ចូលយន្តការគ្រប់គ្រងនៅតំបន់ហ្គាហ្សាដោយគ្មានក្រុមហាម៉ាស។

យ៉ាងណាមិញ លោកត្រាំនឹងជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែលកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក នាសប្តាហ៍ក្រោយ។ មេដឹកនាំទាំងពីរ ទំនងជានឹងផ្លាស់ប្តូរទស្សនៈលើផែនការផ្សេងៗជាមួយគ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖គីម ជុងអ៊ុន៖ យើង​ត្រូវ​ប្រើ​គ្រប់​ធនធាន​ទាំង​អស់​ដើម្បីគាំទ្រ​កម្មវិធីនុយក្លេអ៊ែរការពារ​ទឹកដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម