ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន៖ យើងត្រូវប្រើគ្រប់ធនធានទាំងអស់ដើម្បីគាំទ្រកម្មវិធីនុយក្លេអ៊ែរការពារទឹកដី
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យប្រើប្រាស់គ្រប់ធនធានជាតិទាំងអស់ ដើម្បីតម្រង់ឆ្ពោះទៅការពង្រឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេស ដោយហៅវាថាជា «អាទិភាពកំពូលដ៏សំខាន់» សម្រាប់ការពារអធិបតេយ្យភាព និងសន្តិសុខ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នាថ្ងៃសៅរ៍ទី២៧ខែកញ្ញាឆ្នាំ២០២៥។

ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយអ្នកវិទ្យាសាស្ត្រ និងមន្ត្រីមកពីវិទ្យាស្ថានស្រាវជ្រាវអាវុធនុយក្លេអ៊ែរកាលពីថ្ងៃសុក្រ លោក គីម បានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងឥរិយាបថឆ្លើយតបនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
KCNA បានចុះផ្សាយថា «សមមិត្តគីម ជុងអ៊ុន បាននិយាយថា យើងត្រូវតែធ្វើឲ្យច្បាស់ និងបន្តជាថ្មីនូវខែល និងដាវនុយក្លេអ៊ែរ ដែលអាចធានាបាននូវអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍ និងសិទ្ធិអភិវឌ្ឍន៍ប្រកបដោយភាពជឿជាក់»។
កូរ៉េខាងជើងបានបន្តការអភិវឌ្ឍអាវុធនុយក្លេអ៊ែរអស់ជាច្រើនទសវត្សរ៍មកហើយ រួមទាំងកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមផងដែរ។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung ថ្មីៗនេះបាននិយាយថា គ្រឿងបរិក្ខាររបស់ទីក្រុងព្យុងយ៉ាងមានសមត្ថភាពផលិតក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់ ២០គ្រាប់ជារៀងរាល់ឆ្នាំ។
សុន្ទរកថារបស់លោក គីម បានគូសបញ្ជាក់ពីការបន្តការផ្គើននឹងទណ្ឌកម្ម និងសម្ពាធអន្តរជាតិលើទីក្រុងព្យុងយ៉ាងដើម្បីឲ្យបោះបង់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


