Connect with us

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន៖ ពុំមានការចាប់ខ្លួនបុគ្គលណាដែលផ្សាយព័ត៌មានពីភូមិព្រៃចាន់ និងភូមិជោគជ័យឡើយ

បានផុស

នៅ

ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីបដិសេធចំពោះព័ត៌មានដែលថា មានការចាប់ខ្លួនអ្នកសារព័ត៌មានដែលផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ។ ក្រសួង ថា នេះគឺជាព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងបង្កចលាចល និងបង្កើតការភាន់ច្រឡំតែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងព័ត៌មាន បានបញ្ជាក់ថា ពុំមានការចាប់ខ្លួនអ្នកសារព័ត៌មាន ឬប្រជាពលរដ្ឋខ្មែរ ដែលផ្សាយព័ត៌មានពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដូចពាក្យចចាមអារ៉ាមដែលបានលើកឡើងនោះទេ។

ក្រសួងព័ត៌មាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់តាមដានស្ថានភាពជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈប្រភពព័ត៌មានផ្លូវការ និងចូលរួមបញ្ចប់ការបង្កើត និងបញ្ចប់ការចែកចាយព័ត៌មានក្លែងក្លាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម