Connect with us

ចរាចរណ៍

រថយន្ត ៣ គ្រឿង បុកគ្នា ចំណុចផ្លូវបំបែកជា ៤ នៅខណ្ឌឫស្សីកែវ

បានផុស

នៅ

រថយន្ត ៣ គ្រឿង បុក​គ្នា បន្តបន្ទាប់ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាង​ដំណំ កាលពី​វេលា​ម៉ោង​ប្រមាណ ៣ រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៩ ខែ​កញ្ញា ឆ្នាំ ២០២៥ ត្រង់​ផ្លូវបំបែក​ជា ៤ ទល់​មុខ​បុរី Phnom Penh City ផ្លូវ​ក្រសួង​ដែនដី​ថ្មី កែង​ផ្លូវ​បេតុង សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​ម៉ាក Toyota Prius ពណ៌​ស ផ្លាក​លេខ ភ្នំពេញ 2BU-3761 បើក​ដោយ​បុរស​ម្នាក់ ​រួម​ដំណើរ​ជាមួយ​ស្ត្រី​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ក្រសួង​ដែនដី ទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ នៅ​ពេល​ឈប់​ស្តុប​ទៅមុខ តែ​ដោយ​ឃើញ​ភ្លើង​អាទិភាព បាន​បន្ត​បើក​ទៅ​ត្រង់​។ នៅពេលនោះ មាន​បុរស​ជនជាតិ​ចិន​ម្នាក់ បើក​រថយន្ត​ម៉ាក Defender ពណ៌​ទឹកមាស ផ្លាក​លេខ ភ្នំពេញ 2CH-5885 មក​តាម​ផ្លូវ​បេតុង (​អត់​លេខ​) ​ទិសដៅ​ពី​កើត​ទៅ​លិច បំពាន​ស្តុប​ ជ្រុល​ទៅ​បុក​ជាមួយ Prius យ៉ាង​ពេញទំហឹង ធ្វើ​ឲ្យ Prius ខ្ទាត​ទៅ​ប៉ះ​រថយន្ត​ដឹក​ឥដ្ឋ​ម៉ាក​ហ៊ីយ៉ានដាយ ពណ៌​ស ផ្លាក​លេខ ភ្នំពេញ 3F-9754 ដែល​បើក​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​នៅ​ទិសដៅ​ដូចគ្នា​ បណ្តាល​ឲ្យ​រថយន្ត ហ៊ីយ៉ានដាយ រង​ការ​ខូចខាត​ធ្ងន់ ដោយ​កង់​មុខ​ទាំងសងខាង​ដាច់។

ក្នុង​ករណី​នេះ បុរស ​និង​ស្ត្រី ជិះ Prius មាន​នារី​ម្នាក់ ​រង​របួស ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ រីឯ Prius រង​ការ​ខូចខាត​ចំហៀង​មុខ​យ៉ាង​ដំណំ។ ចំណែក​រថយន្ត Defender របស់​ជនជាតិ​ចិន ក៏​រង​ការ​ខូចខាត​ផ្នែក​ខាងមុខ និង​កង់​មុខ​ខាងឆ្វេង មិន​អាច​បើកបរ​បន្ត​បាន។ ទោះ​យ៉ាង​ណា គ្មាន​អ្នក​រងគ្រោះ​ដល់​ជីវិត​នោះ​ទេ។

ក្រោយពេល​កើតហេតុ ដោយ​មិន​ទាន់​មាន​ដំណោះស្រាយ សមត្ថកិច្ច​ចរាចរណ៍ បាន​មក​វាស់វែង និង​យក​រថយន្ត​ទាំង​បី​ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​រង់ចាំ​ដោះ​ស្រាយ​តាម​នីតិវិធី​បន្ត​ទៀត៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម