Connect with us

ព័ត៌មានជាតិ

លទ្ធផល​សំណាក​លើក​ទី ១ ​មិន​ទាន់​ដឹង​ផង អនុ​ប្រធាន​សន្តិសុខ​ផ្សារ​អូរឫស្សី​ម្នាក់ ទៅ​ដល់​ក្រុង​កំពង់​ឆ្នាំង

បានផុស

នៅ

នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង និងក្រុមគ្រូពេទ្យ បានបញ្ជូនបុរសអនុប្រធានសន្តិសុខផ្សារអូរឬស្សីម្នាក់ ឈ្មោះ ឆាយ ធារ៉េន អាយុ៤២ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលបានមកពីភ្នំពេញ កាលពីនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីគាត់បានយកសំណាកលើកទី១រួច ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះដោយសារតែផ្សារអូរឫស្សីក្នុងក្រុងភ្នំពេញនេះ កំពុងតែផ្ទុះនៅករណីឆ្លងកូវីត-១៩ ដែលគួរឱ្យបារម្ភនោះ ទើបនៅរសៀលថ្ងៃទី០៩ ខែមេ សា អាជ្ញាធរខេត្ត និងក្រុមគ្រូពេទ្យ បានបញ្ជូនបុរសរូបនេះ តាមរថយន្តរបស់មន្ទីរសុខា​ភិបាល ទៅធ្វើចត្តាឡីស័ក នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត បានបញ្ជាក់នៅល្ងាចថ្ងៃទី៩ ខែមេសានេះថា ឈ្មោះ ឆាយ ធារ៉េន ជាអនុប្រធានសន្តិសុខ ផ្សារអូឬស្សីរូបនេះ បានយកសំណាកធ្វើតេស្តលើកទី១ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅវិទ្យាល័យបាក់ទូក រាជ ធានីភ្នំពេញ គ្រូពេទ្យតម្រូវឲ្យគាត់ធ្វើចត្តាឡីស័កនៅផ្ទះសិន ព្រោះលទ្ធផលលើកទីមួយនេះមិនទាន់ទទួលបាននៅ​ឡើយ​ទេ។ ដោយខ្លាចក្រែងរូបគាត់(វិជ្ជមាន) ហើយមានការចម្លងទៅអ្នកដទៃ ទើបអាជ្ញាធរនិងក្រុមគ្រូពេទ្យខេត្តកំពង់ឆ្នាំង បានធ្វើការសម្រេចយករូបគាត់ទៅគ្រប់គ្រងនៅមណ្ឌលចត្តាឡីស័ក ស្រុកទឹកផុស ដើម្បីតាមដានស្ថានភាពរបស់គាត់បន្តទៀត៕

អត្ថបទ ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម