ព័ត៌មានជាតិ
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ៤ កន្លែង ខេត្តព្រះសីហនុ មានលទ្ធភាពចម្រោះទឹកកខ្វក់បាន ៦២ ៤០០ ម៉ែត្រគូប ក្នុង ១ថ្ងៃ
ខេត្តព្រះសីហនុដែលជាខេត្តស្ថិតនៅតំបន់ឆ្នេរ មានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៤ កន្លែង ដែលមានសមត្ថភាពអាចចម្រោះទឹកកខ្វក់បាន ៦២ ៤០០ ម៉ែត្រគូប ក្នុង ១ ថ្ងៃ។ នេះបើតាមការឲ្យដឹងពីលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុប្រាប់កម្ពុជាថ្មី។

ស្ថានីយទី ១ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានប្រមាណ ៥ ២០០ ម៉ែត្រគូប ក្នុង ១ ថ្ងៃ។ ស្ថានីយទី២ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ប្រមាណ ៧ ២០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។ ស្ថានីយទី ៣ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ប្រមាណ ២០ ០០០ ម៉ែត្រគូប ក្នុង១ថ្ងៃ និងស្ថានីយច្រោះសម្អាតទឹកកខ្វក់អូរឈើទាល ដែលអភិវឌ្ឍលើផ្ទៃដីទំហំ ១៦ ហិកតា មានសមត្ថភាពច្រោះទឹកកខ្វក់បាន ៣០ ០០០ ម៉ែត្រគូប/ក្នុងមួយថ្ងៃ។


បើតាមលោក ឡុង ឌីម៉ង់ ស្ថានីយប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ទាំង ៤ កន្លែង គ្រប់ដណ្តប់បានប្រមាណជា ៧០% ដែលបានបំពេញតួនាទីជួយបន្សុទ្ធទឹកកខ្វក់ឱ្យក្លាយជាទឹកស្អាតស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅសមុទ្រចូលរួមទប់ស្កាត់ផលប៉ះពាល់ដល់បរិស្ថាន។
បន្ថែមពីនេះ បើតាមមន្រ្តីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហុន ខេត្តក្នុងតំបន់ឆ្នេរមួយនេះក៏មានស្ថានីយបូមទឹកកខ្វក់ចំនួន ៨ កន្លែង ដែលមានសមត្ថភាពបូមបានចំនួន ៤៤ ០៦៤ ម៉ែត្រគូប ក្នុង១ថ្ងៃ និងកំពុងដំណើរការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ២ ទីតាំងបន្ថែមទៀត៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


