Connect with us

ព័ត៌មានជាតិ

កំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា នៅខេត្តព្រះសីហនុជាច្រកទ្វារអន្តរជាតិដ៏សំខាន់ តភ្ជាប់កម្ពុជាទៅកាន់ទីផ្សារពិភពលោក

បានផុស

នៅ

រដ្ឋបាលខេត្តព្រះសីហនុ មានមោទកភាពយ៉ាងខ្លាំងក្នុងការធ្វើជាម្ចាស់ផ្ទះនៃកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលជាច្រកទ្វារអន្តរជាតិដ៏សំខាន់ដែលតភ្ជាប់កម្ពុជា ទៅកាន់ទីផ្សាពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងថា រដ្ឋបាលខេត្តបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រដល់ការអភិវឌ្ឍជាបន្តបន្ទាប់នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីអនុវត្តចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងប្រសិទ្ធភាព។ ជាមួយនឹងទីតាំងយុទ្ធសាស្ត្រ និងការគាំទ្រដ៏រឹងមាំ និងជាប់លាប់ពីរាជរដ្ឋាភិបាល រដ្ឋបាលខេត្តព្រះសីហនុស្វាគមន៍វិនិយោគិន និងដៃគូអភិវឌ្ឍន៍ទាំងអស់មកចូលរួមកសាងមជ្ឈមណ្ឌលសេដ្ឋកិច្ច និងភស្តុភារកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន។

រាជរដ្ឋាភិបាល​បាន​វិនិយោគទឹកប្រាក់​ប្រមាណ ៧៥០ លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​កំពង់ផែទឹកជ្រៅ​​ខេត្តព្រះសីហនុ​​ ៣ ដំណាក់កាល​ ដើម្បី​​ឆ្លើយតប​ទៅ​កំណើន​​ការ​ដឹក​ជញ្ជូន​ទំនិញតាមផ្លូវសមុទ្រ និងការ​ធ្វើ​ពាណិជ្ជកម្មរបស់ប្រទេស​កម្ពុជា។ ការអភិវឌ្ឍ​ចំណតផែ​កុងតឺន័រ​ថ្មីទាំង ៣ ដំណាក់កាល​ នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកំពង់ផែ​អន្តរជាតិ​​ខ្នាតធំ (Hub Port) ដែលអនុញ្ញាតឱ្យនាវាកុង​តឺន័រ​ធុនធំៗមានផ្លូវដឹកជញ្ជូន​ពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូល​ចតបាន ដោយពុំមានឧបសគ្គលើជម្រៅទឹក​។ ​

នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពី​ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​បានគូស​បញ្ជាក់​ថា ការវិនិយោគ​អភិវឌ្ឍ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាយុទ្ធសាស្ត្រយកលុយបង្កើតលុយ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម