Connect with us

សេចក្ដីជូនដំណឹង

Chery Cambodia ចុះMoU ជាមួយធនាគារ Shinhan Bank Cambodia ដើម្បីផ្តល់អត្រាការប្រាក់ពិសេសសម្រាប់ឥណទានទិញរថយន្ត

បានផុស

នៅ

ភ្នំពេញ៖ រថយន្តដ៏ល្បីរបស់ចិន Chery Cambodia បានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់ (MoU) ជាមួយធនាគារ Shinhan Bank Cambodia ដើម្បីផ្តល់អត្រាការប្រាក់ពិសេសសម្រាប់ឥណទានទិញរថយន្ត និងផែនការទូទាត់បត់បែនឲ្យសមស្របសម្រាប់អតិថិជនទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៥ Chery Cambodia ជាម៉ាករថយន្តដ៏ល្បីលើសកល និងជាក្រុមហ៊ុននាំចេញរថយន្តគ្រួសារលេខ១ប្រចាំប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់ (MoU) ជាមួយធនាគារ Shinhan Bank Cambodia ដើម្បីផ្តល់អត្រាការប្រាក់ពិសេសសម្រាប់ឥណទានទិញរថយន្ត និងផែនការទូទាត់បត់បែនឲ្យសមស្របសម្រាប់អតិថិជនទូទាំងប្រទេស។


ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅអាគារដាក់តាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន Chery Cambodia នៅផ្លូវ OCIC ក្នុងការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីរក្រុមហ៊ុន។ កិច្ចសហប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញារួមគ្នា ដើម្បីនាំមកនូវតម្លៃល្អបំផុត ស្ថានភាពហិរញ្ញវត្ថុល្អឲ្យសក្តិសម និងបច្ចេកវិទ្យាថ្មីៗសម្រាប់អតិថិជនកម្ពុជា។


ក្រោមកិច្ចសហប្រតិបត្តិការនេះ អតិថិជនអាចទិញរថយន្តម៉ាក Cheryដូចជា Tiggo 2 និង Tiggo 7 ជាមួយការទូទាត់ប្រចាំខែនៅក្នុងតម្លៃដ៏ល្អដូចខាងក្រោម៖

  • Tiggo 2 – តម្លៃ $19,900 ទូទាត់ចាប់ពី $195/ខែ
  • Tiggo 7 – តម្លៃ $29,900 ទូទាត់ចាប់ពី $293/ខែ
  • អត្រាការប្រាក់ត្រឹមតែ៖ ៦.៥% ក្នុងមួយឆ្នាំ
  • ប្រាក់បង់ដំបូង៖ ចាប់ពី ២០% ប៉ុណ្ណោះ

លោក Brian Ko នាយកប្រតិបត្តិ (CEO) របស់ Chery Cambodia បានមានប្រសាសន៍ថា៖ “យើងពិតជាមានសេចក្តីរីករាយណាស់ក្នុងការរួមសហការជាមួយធនាគារ Shinhan Bank Cambodia ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិត និងអាចទទួលបាននូវភាពងាយស្រួល ដែលជួយសម្រេចក្តីសុបិនរបស់អតិថិជនក្នុងការទិញរថយន្តផ្ទាល់ខ្លួន។ កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឲ្យរថយន្តម៉ាក Chery មានភាពងាយស្រួលក្នុងការទិញជាងមុន និងបង្កើនទំនុកចិត្តនិងតម្លៃនៅក្នុងទីផ្សារកម្ពុជាផងដែរ។”


លោក Park Hee Jin នាយកប្រតិបត្តិ ធនាគារ Shinhan Bank បានបន្ថែមថា៖ “គោលបំណងរបស់យើងគឺដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួល។ ការរួមសហការជាមួយ Chery Cambodia អនុញ្ញាតឲ្យយើងពង្រីកនូវសេវាកម្ម និងផ្តល់នូវតម្លៃដ៏ល្អមួយតាមរយៈឥណទានដែលមានភាពបត់បែន និងងាយស្រួលបំផុតសម្រាប់អតិថិជន។”


ក្រោមកិច្ចព្រមព្រៀងនេះ អតិថិជនដែលទិញរថយន្ត Chery នឹងអាចដាក់ពាក្យស្នើសុំឥណទានពិសេសពីធនាគារ Shinhan Bank ជាមួយអត្រាការប្រាក់ដ៏ទាបបំផុត និងផែនការទូទាត់យ៉ាងសមស្របនាយកប្រតិបត្តិទៅតាមតម្រូវការរបស់អតិថិជនម្នាក់ៗ។


ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់ (MoU) នេះ បានបញ្ចប់ទៅដោយភាពសប្បាយ និងមានការថតរូបរួមគ្នា ដើម្បីអបអរសាទរកិច្ចសហប្រតិបត្តិការថ្មី និងចក្ខុវិស័យរួមគឺ “Chery is Global, Now in Cambodia.”។

គួរបញ្ជាក់ថា ក្រុមហ៊ុន Chery បានបង្កើតឡើងក្នុងឆ្នាំ 1997 ហេីយបានបោះជំហានក្លាយជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការច្នៃប្រឌិតរថយន្ត ជាង 100 ប្រទេស និងមានអតិថិជនសរុបជាង 17 លាននាក់នៅទូទាំងពិភពលោក។ ដោយមានការទទួលស្គាល់ជាមួយនឹងវិញ្ញាបនប័ត្រសុវត្ថិភាព Euro NCAP ពានរង្វាន់គុណភាពអន្តរជាតិជាច្រើន និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍លំដាប់ពិភពលោក ពេលនេះ Chery កំពុងពង្រីកសមិទ្ធិផលជាសាកលនេះមកដល់ប្រទេសកម្ពុជា ដោយផ្តល់នូវឧត្តមភាពក្នុងការរចនា សុវត្ថិភាព និងបច្ចេកវិទ្យាល្អដាច់គេ។

សូមអញ្ជើញមកកាន់ Showroom របស់យើងនៅតាមបណ្តោយផ្លូវ OCIC ជ្រោយចង្វារ ដើម្បីរីករាយជាមួយប្រូម៉ូសិនពិសេស។ កក់ និងបើកបរសាកល្បងនៅការិយាល័យលក់របស់យេីង ដើម្បីទទួលបានកាដូពិសេសដែលមានកំណត់ពី Chery Cambodia៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម