សេចក្ដីជូនដំណឹង
សាលា ប៊ែលធី អន្តរជាតិទី២២ សាខារង្វង់មូលកួរស្រូវ បើកសម្ពោធជាផ្លូវការ
ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ប៊ែលធី គ្រុប បានប្រារព្ធពិធីសូត្រមន្តបើកឱ្យដំណើរការជាផ្លូវការ សាលា ប៊ែលធី អន្តរជាតិទី២២ (សាខារង្វង់មូលកួរស្រូវ) ស្ថិតនៅអគារលេខ១៩ ផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពិធីសម្ពោធជាផ្លូវការនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកប៊ែលធីគ្រុប និងលោកជំទាវ។

អគារសាលា ប៊ែលធី អន្តរជាតិទី២២នេះ មានកម្ពស់៩ ជាន់ ក្នុងនោះជាន់ក្រោមដីគឺជាចំណត និងមានបន្ទប់សិក្សាចំនួន ១៥៦បន្ទប់ ព្រមទាំងមានបន្ទប់ពិសោធន៍ បន្ទប់រ៉ូបូទិកបណ្ណាល័យ បន្ទប់ប្រឹក្សាយោបល់ សាលសហសិក្សា ជាពិសេសបានបំពាក់នូវកាំមេរ៉ាសុវត្ថិភាពគ្រប់ថ្នាក់ និងតាមជាន់នីមួយៗ ហើយបច្ចុប្បន្នមានសិស្សបានចុះឈ្មោះចូលរៀនប្រមាណជាង១,៩០០នាក់ និងមានកម្មវិធីសិក្សាធំៗចំនួន៥ ដូចជា៖
១- ថ្នាក់ចំណេះទូទៅ (ថ្នាក់ត្រៀម, ថ្នាក់ទី១-១២)។
២- ថ្នាក់ភាសាអង់គ្លេសទូទៅ (ថ្នាក់ត្រៀម, Preschool 1 – កម្រិត១២)។
៣- កម្មវិធីអភិវឌ្ឍបញ្ញា (IMA)
៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ។
៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ (TOEFL & IELTS)។

សាលា ប៊ែលធី អន្តរជាតិ ក៏បានបញ្ជូល កម្មវិធីសិក្សាបន្ថែមធំៗចំនួន៩ លើកម្មវិធីដែលមានស្រាប់ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រួមមាន៖
១-កម្មវិធីបង្កើនចំណេះដឹងទូទៅ
២-កម្មវិធីពង្រឹងស្មារតី
៣-កម្មវិធីទស្សនកិច្ចសិក្សា
៤-កម្មវិធីសិក្សាតាមទូរទស្សន៍
៥-កម្មវិធីប្រឡងសំណេរ
៦-កម្មវិធីប្រកួតប្រជែងគណិតវិទ្យា
៧-កម្មវិធីជជែកដេញដោល
៨-កម្មវិធីប្រកួតប្រជែងទេពកោសល្យ និង ៩-កម្មវិធីកីឡា។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត លី ឆេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មាតាបិតា អ្នកអាណាព្យាបាលសិស្សទាំងអស់ ដែលមានទំនុកចិត្ត និងតែងតែជឿជាក់មកលើកម្មវិធីសិក្សា ការបណ្តុះបណ្តាល និងបច្ចេកទេសបង្រៀនរបស់សាលា ប៊ែលធី អន្តរជាតិ ព្រមទាំងបានសហការយ៉ាងជិតស្និត ជាមួយគណៈគ្រប់គ្រងសាខានីមួយៗ ក្នុងការជំរុញឱ្យសិស្សានុសិស្ស ដែលទំពាំងស្នងឫស្សីរបស់ប្រទេសជាតិទទួលបាននូវចំណេះដឹង ប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្ថែមថា ដោយមានការគាំទ្រពីមាតាបិតាសិស្សនេះហើយ ទើបធ្វើសាលា ប៊ែលធី អន្តរជាតិ មានលទ្ធភាពក្នុងការអភិវឌ្ឍទាំងកម្មវិធីសិក្សា កម្មវិធីសិក្សាបន្ថែម ក៏ដូចជាសម្ភារៈរូបវន្ត ជាពិសេសការពង្រីកទីតាំងជាបន្តបន្ទាប់ ក្នុងនោះបច្ចុប្បន្ន សាលា ប៊ែលធី អន្តរជាតិ មាន ២៤ទីតាំង (២២ទីតាំង នៅរាជធានីភ្នំពេញ និង ២ទីតាំង នៅខេត្តកណ្តាល) និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន ២ទីតាំង (ទីតាំងទី១ ទួលស្លែង និងទីតាំងទី២ ស្ពានអាកាសចោមចៅ)។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត បានប្រកាសបើកឱ្យដំណើរការជាផ្លូវការសាលា ប៊ែលធី អន្តរជាតិទី២២ (សាខារង្វង់មូលកួរស្រូវ) ចាប់ពីថ្ងៃនេះតទៅ។
សូមបញ្ជាក់ថា បវេសនកាលថ្មីឆ្នាំ២០២២-២០២៣ ចូលរៀនចាប់ពីថ្ងៃនេះតទៅសាលាទទួលចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃនៅតាមបណ្តាលសាខាទាំង២៤ទីតាំង៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


