សេចក្ដីជូនដំណឹង
ឱកាសការងារស្ម័គ្រចិត្ត សម្រាប់អ្នកចង់អភិរក្សវប្បធម៌ខ្មែរ
អង្គការសិល្បៈខ្មែរអមតៈ កំពុងជ្រើសរើសអ្នកស្ម័គ្រចិត្ត ចូលរួមជួយសម្របសម្រួលក្នុងកម្មវិធី “រដូវវប្បធម៌ ២០២៣” ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកស្ទួយ និងជំរុញស្មារតីយុវជនកម្ពុជាជំនាន់ក្រោយ ឱ្យមានចិត្តស្រឡាញ់ ថែរក្សា និងគាំទ្រសិល្បៈបុរាណ សម័យ របស់ខ្មែរគ្រប់ទម្រង់។

តួនាទីដែលត្រូវជ្រើសរើសមានដូចជា ផ្នែកពិធីការ, ផ្នែករៀបឆាក, ផ្នែកអ្នកណែនាំភ្ញៀវ, ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកថតរូប (តម្រូវឱ្យមានកាមេរ៉ាផ្ទាល់ខ្លួន)។ អ្នកចូលរួមការងារស្ម័គ្រចិត្តនេះ នឹងទទួលបានលិខិតបញ្ជាក់ពីការចូលរួម, កម្រៃសាំង និងបាយនៅពេលចូលរួម, ដំណើរកម្សាន្ត បោះតង់ ឡើងភ្នំនៅខេត្តពោធិ៍សាត់ និងចែកសម្ភារៈសិក្សាទៅកាន់សិស្សរស់នៅក្នុងសហគមន៍។

កម្មវិធី នឹងប្រារព្ធតែថ្ងៃសុក្រ និងសៅរ៍តែប៉ុណ្ណោះ មានរយៈពេល ៥សប្តាហ៍ គិតចាប់ពីថ្ងៃទី០៤ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង (6:30pm-7:30pm) នៅវិទ្យាស្ថានបារាំង IFC។ អ្នកធ្វើការស្ម័គ្រចិត្ត ក៏អាចជ្រើសវេនបម្រើការងារតាមការវិភាគសមស្របរបស់ខ្លួនផងដែរ។
កម្មវិធីរដូវវប្បធម៌២០២៣ ធ្វើឡើងក្រោមប្រធានបទ “តែឯង តែយើង”។ ក្រោមប្រធានបទនេះ នឹងមានលើកយកការសម្តែងចំនួន ៥ មកបង្ហាញ មានដូចជា៖
– ល្ខោនបុរាណវត្តកៀនស្វាយក្រៅ (រឿង លិនថោង)
-របាំសហសម័យ “ដូចៗគ្នា” (Same Same)
-របាំសហសម័យ “ក្លាយ” (Become)
-តន្ត្រីសហសម័យ “សម្លេង” (Voice)
-ល្ខោននិយាយ “ជម្រើសខ្ញុំ” (My Choice)។
ទស្សនីយភាពសិល្បៈវប្បធម៌ខ្មែរ នៅវិទ្យាស្ថានបារាំង IFC នេះ មានការសម្តែងបង្ហាញដូចជា ល្ខោនបុរាណ សម្តែងនៅថ្ងៃទី៣ និងទី៤ ខែកុម្ភៈ។ របាំសហសម័យសម្តែងនៅថ្ងៃទី១០ ដល់ទី១១ខែកុម្ភៈ និងថ្ងៃទី៣ ទី៤ ខែមីនា។ តន្រ្តីសហសម័យ ថ្ងៃទី១៧-ទី១៨ ខែកុម្ភៈ និងល្ខោននិយាយ សម្តែងនៅថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ៕
ដោយ៖ អុន ស្រីមាន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


