សេចក្ដីជូនដំណឹង
លោកបណ្ឌិត អ៊ិនចាន់នី និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកទាំងអស់នៃធនាគារ អេស៊ីលីដាគោរពជូន ឯកឧត្តម ជា ចាន់តូទទួលបានរង្វាន់ជាធនាគារិកដ៏ឆ្នើម នៃធនាគារកណ្តាលប្រចាំឆ្នាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក
ភ្នំពេញ ៖ លោកបណ្ឌិត អិុន ចាន់នី ប្រធាននាយកប្រតិបត្តិ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកទាំងអស់ បានផ្ញើសារអបអរសាទរ គោរពជូនចំពោះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាក្នុងឱកាសដែលឯកឧត្តមត្រូវបានជ្រើសរើសជា ធនាគារិកឆ្នើមនៃធនាគារកណ្តាលប្រចាំឆ្នាំ២០២១ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក លើការគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរពីThe Bankerដែលជាភ្នាក់ងារប្រមូលផ្តុំទិន្នន័យនិងផ្សព្វផ្សាយព័ត៌មានផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកលលោកក្នុងការចូលរួមចំណែកក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងស្ថានភាពដែលកម្ពុជា កំពុងទទួលរងឥទ្ធិពលប៉ះពាល់នៃជំងឺកូវីដ១៩។
ថ្នាក់ដឹកនាំ រួមទាំងបុគ្គលិកទាំងអស់នៃធនាគា អេស៊ីលីដា ភីអិលស៊ី ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំយ៉ាងត្រឹមត្រូវដ៏ល្អរបស់ឯកឧត្តម ធនាគារជាតិនៃកម្ពុជា នឹងបន្ដទទួលបានភាពរីកចម្រើន លូតលាស់ និងជោគជ័យយ៉ាងពិតប្រាកដ។
ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី សូមគោរពជូនពរឯកឧត្តម និងលោកជំទាវ រួមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ទាំងអស់ សូមសមប្រកបតែសេចក្ដីសុខ ចម្រើន សុភមង្គល ព្រមទាំងពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


