សេចក្ដីជូនដំណឹង
មនុស្សរាប់ពាន់នាក់ ឈ្នះទឹកប្រាក់សរុបជាង ៥០លានរៀល និងរង្វាន់ម៉ូតូ ក្នុងកម្មវិធីគាស់គ្រុឌ ឈ្នះម៉ូតូ នៅខេត្តពោធិ៍សាត់
កាលពីថ្ងៃអាទិត្យទី១៦ កុម្ភៈ កន្លងទៅ បងប្អូនអ្នកពោធិ៍សាត់រាប់ពាន់នាក់ បានមកចូលរួមកម្មវិធីគាស់គ្រុឌឈ្នះម៉ូតូ ដែលរៀបចំឡើងដោយភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នៅទីតាំងកម្មវិធីប្រកួតប្រដាល់គ្រុឌគុនខ្មែរ នៅស្រុកបាកាន ខេត្តពោធិ៍សាត់។ គេក៏ឃើញមានបងប្អូនមកពីបណ្តាខេត្តផ្សេងៗផងដែរ ដូចជាខេត្តកំពង់ចាម ត្បូងឃ្មុំ បានចូលរួមគាស់គ្រុឌ ផ្សងសំណាងទទួលបានរង្វាន់ធំៗជាច្រើន ជាពិសេសរង្វាន់ម៉ូតូឌ្រីមសង់ ស៊េរីថ្មីឆ្នាំ២០២៥។

ទឹកប្រាក់សរុបជាង ៥០ លានរៀល និងម៉ូតូចំនួនមួយគ្រឿង ត្រូវបានចែកជូនអ្នកមានសំណាងជាច្រើននាក់ ដែលសុទ្ធសឹងតែជាងអតិថិជនគាំទ្រភេសជ្ជៈប៉ូវកម្លាំងគ្រុឌ។ លើសពីនោះ គេក៏ឃើញមានតារាកិត្តិយស និងសិល្បករជាច្រើនរូប មានវត្តមានផ្តល់ភាពរីករាយដល់អ្នកចូលរួមរបស់យើង។

គួរបញ្ជាក់ថាភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ជាផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី មាន ៣រសជាតិ គឺភេសជ្ជៈប៉ូវកម្លាំងគ្រុឌ រសជាតិដើម, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ អាយស៏ និងភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា។ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានដាក់ដំណើរការផលិតផលចំនួន១៧ ក្រោមម៉ាកសញ្ញាចំនួន៤ គឺម៉ាកសញ្ញាគ្រុឌ, វឌ្ឍនៈ, ដ្រាហ្គិន, និង វី អាកទីវ ដែលសុទ្ធសឹងតែទទួលបានការគាំទ្រពីអតិថិជន និងទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិ ព្រមទាំងឈ្នះមេដាយមាសចំនួន ៣៣ មេដាយ, ពានរង្វាន់សម្រាប់ផលិតផលដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក International High Quality ចំនួន២ និងជាប់ក្នុងបេក្ខភាព Prize of the Jury 2024 ស្រាបៀរល្អផ្ដាច់គេក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោកពីស្ថាប័ន Monde Selection និង World Beer Award ចំនួន ៣ឆ្នាំ ជាប់គ្នា ដែលធ្វើឲ្យ វឌ្ឍនៈ ប្រ៊ូវើរី ក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏លេចធ្លោខ្លាំង និងឈ្នះមេដាយមាសច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា៕












-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ