វប្បធម៌ ជំនឿ
ក្នុងជីវិតគួរមានគ្រឿងអលង្ការទាំងនេះ ដើម្បីបង្កើនហុងស៊ុយនិងការពារពីភាពអវិជ្ជមានផ្សេងៗ
ដូចដឹងស្រាប់ហើយថា យើងអាចប្រើហុងស៊ុយលើរបស់ផ្សេងៗ ដើម្បីការពារផ្ទះ ការិយាល័យ និងដាក់លើតុធ្វើការជាដើម។ ប៉ុន្តែយើងក៏អាចប្រើហុងស៊ុយដើម្បីការពារខ្លួន ដោយការការពាក់ត្បូង មាស និងប្រាក់ពិតប្រាកដ អាចនាំមកនូវអត្ថប្រយោជន៍បន្ថែម នៃការពង្រឹងនិងទាក់ទាញថាមពលពីខាងក្រៅអាចការពារយើងពីភាពអវិជ្ជមាន។
ជាពិសេសគ្រឿង អលង្ការទាំងនោះនឹងបង្កើនទំនុកចិត្តនៃឥទ្ធិពលសម្រាប់ធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។
១ ចិញ្ចៀន

ការពាក់ចិញ្ចៀននឹងផ្តល់នូវការសង្កត់ធ្ងន់ទៅលើគំនិតរបស់អ្នក ជួយបង្ហាញភាពវាងវៃនិងរហ័សការគិត។ នៅពេលអ្នកមានការសម្រេចចិត្តសំខាន់ៗត្រូវពាក់ចិញ្ចៀន។
ជាពិសេសសម្រាប់គូជិវិត នឹងជួយលើកកម្ពស់អាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គលយូរអង្វែង ដោយការពាក់ចិញ្ចៀននៅលើម្រាមដៃខាងស្តាំនិងខាងឆ្វេង។
២ ខ្សែដៃ

ដូចជាចិញ្ចៀនដែរ ខ្សែដៃធ្វើឲ្យដៃសកម្ម ហើយនេះគឺជាផ្នែកនៃរាងកាយដែលទាក់ទងនឹងការសម្រេចចិត្ត។ ការពាក់ខ្សែដៃអាចជួយលើកកម្ពស់ការគិត និងការសម្រេចចិត្តបានល្អ។ ដៃតែងតែជាចំណុចដែលត្រូវទទួលរបស់របរ មិនថាជាអំណោយឬទទួលលុយឡើយ។ ការពាក់ខ្សែដៃស្អាតៗ នឹងបង្កើនលំហូរប្រាក់ ចំណែកការសម្រេចចិត្តផ្សេងៗធានាថានឹងទៅដោយរលូន។
៣ ក្រវិល

ដោយសារតែក្រវិលត្រូវបានពាក់នៅលើត្រចៀក ជានិមិត្តរូបនៃអាជីព ប្រាក់ចំណូល និងអាជីវកម្ម ហើយវាបានក្លាយជានិមិត្តរូបនៃឱកាស។ ការតុបតែងត្រចៀកដោយក្រវិល គឺជាវិធីដ៏អស្ចារ្យដើម្បីបន្ថែមការសង្កត់ធ្ងន់លើការបើកមធ្យោបាយថ្មីៗ ក្នុងអាជីវកម្ម និងអាជីព រួមទាំងជះឥទ្ធិពលដល់ប្រាក់ចំណូលរបស់អ្នក។ មិនថាជាគុជ មាស ប្រាក់ ឬពេជ្រ សុទ្ធតែជួយទាញផ្នែកហិរញ្ញវត្ថុនិងប្រាក់ចំណេញក្នុងជំនួញឲ្យឈានឡើងមួយកម្រិតទៀត។
៤ ខ្សែ ក

ខ្សែ ក នៅជុំវិញ ក នឹងបន្ថែមការសង្កត់ធ្ងន់ទៅលើអ្វីដែលអ្នកនិយាយថា វាពិតជាសំខាន់ ហើយអ្នកស្ដាប់នឹងគិតថាអ្នកនិយាយមកគឺសុទ្ធតែមានហេតុផលគួរកត់សម្គាល់។ ខ្សែ ក គឺដូចជាស៊ុមដ៏ស្រស់ស្អាតនៅជុំវិញផ្ទាំងគំនូរមួយ ខណៈពេលដែលវានឹងបំពេញបន្ថែមសម្រាប់អ្នកដែលយកវាមកលម្អខ្លួនប្រាណ។
នៅពេលអ្នកឃើញថាខ្លួនឯងគ្មានទំនុកចិត្ត និយាយមកគ្មានអ្នកស្ដាប់ ឬមិនយកចិត្តទុកដាក់ ចូរពាក់ខ្សែកដើម្បីទាក់ទាញការយកចិត្តទុកដាក់ និងការទទួលស្គាល់ជាវិជ្ជមានពីមនុស្សជុំវិញខ្លួន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖redlotusletter
-
ចរាចរណ៍៤ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៣ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៣ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


