វប្បធម៌ ជំនឿ
ត្បូងគ្រីស្តាល់មួយប្រភេទនេះ ជួយបំបាត់ភាពតានតឹង និងផ្ដល់ជំនឿក្លាហានដល់បុរសនិងស្ត្រីលែងភ័យខ្លាចការទំនាក់ទំនង
ត្បូងគ្រីស្តាល់ជាទូទៅគឺបានតុបតែងនៅក្នុងផ្ទះនិងលំអនៅលើដងខ្លួន ធ្វើជាគ្រឿងអលង្ការបង្ហាញពីអនុភាពនិងជំនឿហុងហ៊ុយជាដើម។ វាមានជំនឿយូរមកហើយនៅពេលដែលមនុស្សប្រើគ្រីស្តាល់ ដើម្បីព្យាបាលផ្នែកចិត្តសាស្ត្រនិងរោគនៃរាងកាយឲ្យធូរស្បើយ។

ទោះមានត្បូងគ្រីស្តាល់រាប់មិនអស់ តែគ្រីស្តាល់មួយប្រភេទឈ្មោះថា aquamarine បានផ្ដល់ជូននូវអត្ថប្រយោជន៍វិជ្ជមានជាច្រើនដល់សុខុមាលភាពផ្លូវចិត្តនិងរាងកាយរបស់មនុស្ស។ ហើយយើងគួរតែមានវាជាប់ខ្លួន ដាក់កាបូបឬតាំងលំអតុធ្វើការក៏បាន។
គ្រីស្តាល់ aquamarine មានពីរពណ៌ស្រួលចំណាំ គឺពណ៌ខៀវងងឹតនិងពណ៌ខៀវបៃតង តែក៏អាស្រ័យលើពន្លឺរបស់វាផងដែរ។ ឈ្មោះនេះតំណាងឲ្យទឹកសមុទ្រដែលជាមូលហេតុ អ្នកនេសាទរ៉ូម៉ាំងហៅថា ” ទឹកសមុទ្រ ” ដោយយោងទៅតាមសមាគមត្បូងអាមេរិកបានបញ្ជាក់។ ចំណែកប្រជាជនអេហ្ស៊ីបបុរាណក៏ជាអ្នកគាំទ្រត្បូង aquamarine ផងដែរ ដោយរកឃើញនៅលើម៉ាំមីនិងមានអង្កាំដាំពេញសព។

គ្រីស្តាល់ aquamarine ត្រូវបានគេដឹងតៗគ្នាថា ជួយបំបាត់ភាពតានតឹងពីការងារ ឬបញ្ហាចាក់ស្រេះក្នុងជីវិត ជាមួយនឹងថាមពលព្យាបាលដែលលេចចេញពីត្បូងមួយនេះ។ វាប្រៀបដូចជាសមុទ្រស្ងប់មួយប្រកបដោយសន្តិភាពដល់ជីវិតរបស់អ្នក។
ទឹកដែលតំណាងដោយឈ្មោះរបស់វា ត្រូវបានគេនិយាយថា នឹងលុបចោលភាពតានតឹងក្នុងជីវិតនិងការភ័យខ្លាច ធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនិងស្ងប់ស្ងាត់។
គ្រីស្តាល់ aquamarines ដែលគេជឿថាជា “ដុំថ្មដង្ហើម” ដោយគ្រាន់តែអ្នកដាក់វាតាំងលំអហើយដកដង្ហើមវែងៗស្រូបខ្យល់ចូលសួត ជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងសរសៃប្រសាទស្ងប់ស្ងាត់របស់យើង ។
គ្រីស្តាល់ Aquamarine អាចជួយខាងរាងកាយតាមរបៀបផ្សេងទៀតដោយការ ដាក់វានៅលើត្របកភ្នែករយៈពេលកន្លះម៉ោង មុនពេលចូលគេង ដើម្បីកាត់បន្ថយការហើមនិងរលាក ហើយថែមទាំងជួយឲ្យគេងលក់ស្រួលថែមទៀត។ ប្រសិនបើយើងមានអារម្មណ៍ថាឈឺឆៀបៗត្រង់ចំណុចបេះដូង សូមដាក់វានៅចំកណ្ដាលឆ្អឹងទ្រូងនោះអាការនឹងបាត់ឯងមិនខាន។

គ្រីស្តាល់ aquamarine ក៏ត្រូវបានគេដឹងទៀតថា អាចផ្ដល់ឲ្យស្ត្រីនូវភាពក្លាហានក្នុងការនិយាយពីអារម្មណ៍ពិតរបស់នាងទៅកាន់នរណាម្នាក់ ឬបង្ការភាពភ័យខ្លាចរបស់មនុស្សស្រី បើសិនស្ត្រីបានដាក់វានៅក្នុងកាបូបជាប្រចាំ ។
សម្រាប់បុរសវិញ វានឹងជួយបំបែកឧបសគ្គនៃអារម្មណ៍ខ្លាចៗរបស់ពួកគេ ហើយនាំឲ្យមានការប្រាស្រ័យទាក់ទងល្អជាមួយដៃគូជំនួញ និងការយោគយល់គ្នាទៅវិញទៅមកក្នុងទំនាក់ទំនងការងារជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖thelist
ចុចអាន៖ថ្មធម្មជាតិ ៦០០០ ឆ្នាំ Lapis Lazuli នាំសំណាង យសស័ក្តិ និងការគោរពស្រលាញ់
ចុចអាន៖ត្បូង៧ប្រភេទនេះ គួរមានជាប់ខ្លួនក្នុងឆាកជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


