វប្បធម៌ ជំនឿ
យល់សប្តិឃើញផាវ និងកាំជ្រួច លុយកាក់ចូលឥតព្រាងទុក
កាំជ្រួចនិងផាវ គឺជានិមិត្តរូបនៃការអបអរសាទរសម្រាប់ព័ត៌មានមហាល្អ ដែលមិនបានរំពឹងទុក ភាគច្រើនជាលុយកាក់ និងទ្រព្យសម្បត្តិ។

ប្រសិនបើអ្នកយល់សប្តិ ឃើញកាំជ្រួចភ្លឺនៅក្នុងក្តីសុបិន្តវាមានន័យថា ឆាប់ៗនឹងមានភាពប្រណីតកើតមានក្នុងជីវិតរស់នៅ និងសូម្បីតែភាពសសំបូរបែប បំណងប្រាថ្នានានាក្លាយជាការពិត។
ប្រសិនបើសុបិនថាខ្លួនមានវត្តមាននៅឯពិធីបុណ្យឬកម្មវិធីសាធារណៈ ហើយរីករាយនឹងការបាញ់កាំជ្រួច ជាប្រផ្នូលថា នាពេលអនាគតឆាប់ៗ នឹងទទួលបាននូវរយៈពេលដ៏រីករាយដែលនឹងមានស្ថិរភាពសុភមង្គល។
ប្រសិនបើការបាញ់កាំជ្រួចក្នុងក្តីសុបិននោះអ្នកឃើញខ្លួនឯងមានអារម្មណ៍មិនល្អ មិនសប្បាយចិត្តភិតភ័យ តំណាងថានៅក្នុងជីវិតពិត អំណរនិងជោគជ័យ បន្តិចទៀតអាចត្រូវបានជំនួសវិញដោយភាពសោកសៅ។

ប្រសិនបើឃើញយើងខ្លួនឯងបោះកាំជ្រួចនៃកាំជ្រួចនៅក្នុងសុបិន ជីវិតពិតគួរតែប្រុងប្រយ័ត្នក្នុងការជួបស្និទ្ធិជាមួយមនុស្សថ្មីណាម្នាក់ កុំទុកចិត្តមនុស្សដែលមិនស្គាល់ ព្រោះក្តីសុបិនបោះកាំជ្រួច បានបង្ហាញប្រាប់ ពីការក្លែងបន្លំ ទ្រុស្តដែលអាចកើតមាន ពិសេសប្រសិនបើអ្នកកំពុងធ្វើសកម្មភាពអាជីវកម្ម ឬធ្វើការក្នុងតំណែងជាអ្នកគ្រប់គ្រង។
ការបាញ់កាំជ្រួចខ្ទរខ្ទារ ហួសហេតុ ក៏អាចមានន័យថា មានការភ្ញាក់ផ្អើល ច្របូកច្របល់ ឬកំហឹងដែលប្រឆាំងនឹងអ្នកដែរ។ ដូច្នេះគួរតែប្រយ័ត្ននឹងសំដីផ្ទាល់ខ្លួន ហើយបន្ថយការជជែកវែកញែកជាមួយមនុស្សម្នាផ្សេងទៀតសិន។
ប្រសិនបើអ្នកឃើញកាំជ្រួចស្អាត ភ្លឺ នៅក្នុងក្តីសុបិន ប៉ុន្តែនៅក្នុងជីវិតពិតកំពុងចាប់ផ្តើមអាជីវកម្ម ក្តីសុបិនចង់ប្រផ្នូលប្រាប់ថា នឹងជោគជ័យ។

ក្តីសុបិនអំពីកាំជ្រួចផងដែរបើយោងតាមទំនៀមចិនអាចមានន័យថា បំណងប្រាថ្នារបស់ស្ត្រីក្នុងការមានកូនបានសម្រេចជានិមិត្តរូបនៃសេចក្តីអំណរពីដំណឹងនៃការមានផ្ទៃពោះ។
ប្រសិនបើកាំជ្រួចត្រូវបានបាញ់ចេញដោយយើងខ្លួនឯង មានន័យថានឹងមានការធ្វើដំណើរឆ្ងាយ សប្បាយចិត្ត។ សម្រាប់យុវនារី ក្តីសុបិន បែបនេះគឺជាសញ្ញានៃឱកាសក្រេបទឹកឃ្មុំ(រៀបការ)។ វាតំណាងឱ្យភាពសប្បាយរីករាយនឹងជីវិត។
ផាវ

ប្រសិនបើសុបិនឃើញរ៉ុកកែតហោះ ឬផាវផ្ទុះ ជានិមិត្តសញ្ញាថា អ្នកនឹងត្រូវបានគេជូនដំណឹងភ្លាមៗអំពីព័ត៌មានរីករាយ។
ការឃើញផាវជាខ្សែៗ ឬផាវបង្កប់ តំណាងឱ្យការអបអរសាទរនិងភាពស្រស់ស្អាតនៃជីវិតដែលកំពុងចាកចេញពីភាពងងឹត ឧបទ្រព។ ប្រសិនបើអ្នកដុតផាវនៅក្នុងក្តីសុបិន ជាការចង្អុលបង្ហាញថាឆាប់ៗនេះជីវិតនឹងផ្លាស់ប្តូរថ្មីកាន់តែវិជ្ជមាន។ ប្រសិនបើឃើញផាវគ្រាប់មូលៗ ការផ្លាស់ប្តូរវិជ្ជមាននឹងកើតឡើងនៅខាងក្រៅជីវិតយើង ប៉ុន្តែនឹងមានឥទ្ធិពលរីករាលដាលដែលនឹងផ្តល់អត្ថប្រយោជន៍ដល់យើង។
សម្រាប់មនុស្សដែលមិនទាន់រៀបការ សុបិនពីផាវ មានន័យថាអ្នកសុបិននឹងឈ្នះបេះដូងរបស់នរណាម្នាក់ ហើយរីករាយនឹងស្នេហាដ៏ផ្អែមល្ហែម។ សម្រាប់មនុស្សដែលរៀបការរួច ឃើញផាវក្នុងសុបិន ជាធម្មតាបង្ហាញពីភាពសុខដុមនិងសុភមង្គលគ្រួសារហើយ ក្តីសុបិន្តនេះក៏អាចបញ្ជាក់ថានឹងត្រូវបានឡើងឋានៈដែរ។
សុបិន្តនៃការរៀបចំផាវ គឺជាប្រផ្នូលល្អដែលបង្ហាញថាអ្នកសុបិននឹងមានសំណាងល្អឆាប់ៗនេះ៕
គ្រូ ឯម
ចុចអាន៖ បើគេងសុបិនឃើញព្រះពុទ្ធ គ្មានអ្វីសង្ស័យទេ
ចុចអាន៖ ពូកែញាំមី ដែលយល់សុបិនឃើញមីដែរអត់? មីក្នុងសុបិនជានិមិត្តរូបនៃភាពជាប់លាប់
-
ចរាចរណ៍២២ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២១ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៧ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២១ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


