វប្បធម៌ ជំនឿ
បើគេងសុបិនឃើញព្រះពុទ្ធ គ្មានអ្វីសង្ស័យទេ
ព្រះពុទ្ធនៅក្នុងក្តីសុបិន ប្រាប់ឱ្យដឹងមុនអំពី ផែនការរបស់ទេវលោកដែលចាត់ឱ្យមានជំនួយពីមនុស្សណាម្នាក់មកជួយដល់យើង ហើយអ្នកនោះទំនងជាមនុស្សដែលយើងមានទំនាក់ទំនងមិនល្អជាមួយកន្លងមក។

រូបសំណាកព្រះពុទ្ធនៅក្នុងក្តីសុបិន ជានិមិត្តរូបនៃចំណេះផុតលោកិយ ការគាំទ្រខាងកម្លាំងចិត្ត និងប្រាជ្ញាក៏ជាជាសញ្ញាបង្ហាញពីដំបូន្មាននិងសំណាងនៃជីវិតទៅមុខមួយ ពោរពេញទៅដោយឱកាស ។
ពេលយើងឃើញព្រះក្នុងយល់សប្តិហើយ កិច្ចការជាច្រើននឹងបានសម្រេចក្នុងជីវិតពិត ជំនួញនឹងផ្តល់ផលចំណេញ ជីវិតនិងថ្កុំថ្កើង។
ប្រសិនបើយល់សប្តិឃើញខ្លួនឯងកំពុងសង្កេតឃើញព្រះ និងគោរពបូជារូបសំណាកព្រះពុទ្ធ ក្តីសុបិន្តនេះបង្ហាញពីការព្រួយបារម្ភមួយ និងអសមត្ថភាពក្នុងការចែករំលែកអារម្មណ៍ពិតជាមួយអ្នកដទៃតែក៏ជាការឆ្លុះបញ្ចាំងពីនរណាម្នាក់ដែលខ្លាំងនិងមានឥទ្ធិពលចូលមកជ្រាតជាជំនួយក្នុងជីវិតរបស់យើងមិនខាន ហើយយើងនឹងគោរពគាត់នោះដោយឧត្តមគតិ។

បើឃើញខ្លួនឯង ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនានៅក្នុងសុបិន បង្ហាញពីភាពស្ងប់សុខ។
ប្រសិនបើឃើញនរណាម្នាក់និយាយទៅកាន់ព្រះពុទ្ធក្នុងក្តីសុបិន ក្នុងជីវិតពិតអ្នកណាម្នាក់កំពុងតែស្វែងរកឱកាសនិយាយរឿងសម្ងាត់ធំដុំជាមួយយើង ប៉ុន្តែគាត់មិនមានភាពក្លាហានគ្រប់គ្រាន់។
បើសិនលោជាសុបិនឃើញខ្លួនយើងដែលកំពុងនិយាយជាមួយព្រះពុទ្ធ ទាយប្រាប់ថាអ្នកនឹងមានសំណាងគ្រប់យ៉ាង។ ហើយប្រសិនបើឃើញព្រះពុទ្ធកំពុងមានពុទ្ធដិកា(តប)ជាមួយយើងវិញផង មានន័យថាមាននរណាម្នាក់នឹងបង្ហាញខ្លួនមកជួយយើងក្នុងកិច្ចការហិរញ្ញវត្ថុ។

ក្តីសុបិនមួយដែលមើលឃើញរូបភាពព្រះពុទ្ធ ក្នុងទម្រង់ណាក្តី បង្ហាញពីសន្តិភាពនិងភាពស្រទន់ក្នុងគ្រប់ទិដ្ឋភាពនៃជីវិត។ ទីបំផុតយើងអាចសម្រាកពីការវាយលុកហើយប្រហែលជាលែងបារម្ភអំពីរឿងពិបាកចិត្តណាទៀត៕
គ្រូ ឯម
ចុចអាន៖ សុបិនឃើញផ្លែឈើពេញដើមជាសញ្ញានៃពាណិជ្ជកម្មដំណើរការល្អ ជំងឺនានារលាយបង់
ចុចអាន៖ ឃើញថូផ្កាក្នុងសុបិន បើថូសូនពីដីជាសំណាងលុយកាក់ បើថូដែកឧបសគ្គការងារ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


