វប្បធម៌ ជំនឿ
ហុងស៊ុយក្នុងផ្ទះដែលមនុស្សគ្រប់គ្នាតែងទម្លាប់ធ្វើខុសមករហូត
ជាទូទៅទាំងយើងទាំងគេ ដាក់ហុងស៊ុយផ្ទះតាមទម្លាប់តគ្នា មិនសូវគិតឲ្យបានត្រឹមត្រូវឡើយ ព្រោះមិនដឹងក្បួន។
តើអ្វីខ្លះដែលជាទម្លាប់ធ្វើខុស ជាមួយក្បួនហុងស៊ុយ?
រក្សារុក្ខជាតិស្វិតក្រៀម

អ្នកជំនាញហុងស៊ុយនិងជាស្ថាបនិកក្រុមហ៊ុនថាមពល Muse បានប្រាប់ MyDomaine ថា “ ខ្ញុំសូមណែនាំម្ចាស់ផ្ទះឲ្យបោះរុក្ខជាតិដែលងាប់ចោល ” ។ រុក្ខជាតិដែលមិនមានសុខភាពល្អ អាចបង្កើតឱ្យមានសភាពទ្រុឌទ្រោម ហើយចង្អុលបង្ហាញពីកង្វះសុខភាពសមាជិកក្នុងផ្ទះ។ វានឹងប្រែជីវិតយើងតាមរបៀបផ្សេងៗគ្នា មិនថានៅក្នុងទំនាក់ទំនង អាជីពឬសុខភាពរាងកាយនោះទេ។
ជឿឬមិនជឿគឺអាស្រ័យលើយើងខ្លួនឯង ព្រោះក្បួនហុងស៊ុយទាំងនេះគឺជាក្បួនរបស់ជនជាតិចិនពីបុរាណ ដែលតែងមានជំនឿជឿលើរុក្ខជាតិដែលងាប់មិនមានសុខភាពល្អ គឺពួកគេតែងតែងបោះចោល ហើយជំនួសឲ្យរុក្ខជាតិថ្មីល្អជាងមុន។
តុបតែងអំណោយ ហើយខ្លួនមិនចូលចិត្ត

គ្មានអ្វីដែលរារាំងថាមពលច្រើនជាងអ្វីដែលយើងមិនចង់នាំចូលមកក្នុងជីវិតរបស់យើងឡើយ។ ដូច្នេះត្រូវប្រាកដថាការតុបតែងធ្វើឲ្យអារម្មណ៍អ្នករស់នៅក្នុងផ្ទះមានសន្តិភាព មានសុភមង្គល សេចក្ដីអំណរ ឬអ្វីដែលចង់បាននិងទាក់ទាញថាមពលទាំងនោះមក។
បំណែកទាំងនោះមានសារៈសំខាន់ណាស់ ថារូបថតរបស់ក្រុមគ្រួសាររបស់យើង វត្ថុដែលមានមនោសញ្ចេតនា ឬបំណែកសិល្បៈទេ។
អ្នកជំនាញហុងស៊ុយ Laura Cerrano បាននិយាយថា “ នៅពេលយើងឃើញរបស់ទាំងនេះ យើងគួរតែមានអារម្មណ៍រីករាយនៃសមិទ្ធផល ការចង់ដឹងចង់ឃើញឬការផ្សងព្រេង” ។ ជាទូទៅបរិស្ថានរបស់យើងតែងតែជះឥទ្ធិពលមកលើយើងជានិច្ច។
ទុកចោលទីធ្លាផ្ទះឲ្យទំនេរល្ហលេ្ហវ

កន្លែងទំនេរគួរតែមានរបស់តម្កល់ខ្លះ ដូចជាថូផ្កា ឬឧបករណ៍តាំងលម្អឲ្យមានសោភ័ណភាពឬរូបថត រូបទេសភាព គំនូរសប្បាយៗ។ល។
មិនសម្អាតបន្ទប់ដាក់អីវ៉ាន់

របស់ប្រើប្រាស់ចាស់ៗ គួរបោះចោលឬប្រគល់បរិច្ចាគទៅកាន់មណ្ឌលផ្សេងៗ ព្រោះអ្វីៗដែលយើងលែងត្រូវការ យើងនឹងមិនដែលប្រើទៀតនោះទេ ហើយអ្នកផ្សេងអាចត្រូវការវា។ ចាប់ផ្ដើមបោសសម្អាតបន្ទប់គេង ចន្លោះគៀនជញ្ជាំង ធ្នើរ និងតំបន់ផ្សេងទៀតនៃផ្ទះរបស់យើងដែលកកកុញដោយធូលី។
ចំណាំ៖ ទោះបីជាមានអ្នកខ្លះមិនសូវជឿលើអត្ថប្រយោជន៍នៃក្បួនហុងស៊ុយក៏ដោយ ក៏ផ្ទះរបស់យើងប្រាកដជាមានផាសុកភាពជាងមុន ហើយអារម្មណ៍របស់ម្ចាស់ផ្ទះ ក៏រីករាយនិងមានសុភមង្គល បើសិនយើងយល់ដឹងពីអត្ថប្រយោជន៏នៃក្បួនហុងស៊ុយទាំងនោះ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ចុចអាន៖ ឃ្លោក Wu Lou ហុងស៊ុយល្អផុតលេខ ការពារសុខភាព និងអាយុជីវិត
ចុចអាន៖ ស្វែងយល់រូបគំនូរសេះតាមក្បួនហុងស៊ុយ លើករាសីមនុស្សឲ្យជោគជ័យ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៤ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក