ព័ត៌មានអន្ដរជាតិ
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
កាលពីថ្ងៃព្រហស្បតិ៍ទី៣ខែកក្កដាឆ្នាំ២០២៥ ប្រទេសថៃបានបញ្ជាក់ពីការត្រៀមខ្លួនជួបពិភាក្សាជាមួយក្រុមហ៊ុន Google ដើម្បីស្នើឲ្យប្តូរខ្សែបន្ទាត់ព្រំដែនឲ្យដូចទៅនឹងផែនទីខ្នាត១:៥០ ០០០ របស់ខ្លួនទើបប្រាសាទតាមាន់ធំ តាមមាន់តូច និងតាក្របី ស្ថិតនៅក្នុងដីរបស់ខ្លួនវិញ។

ប្រតិកម្មរបស់ថៃ កើតឡើងបន្ទាប់ពីពួកគេទំនងក្តៅក្រហាយខ្លាំង ក្រោយឃើញ Google Maps លាតត្រដាងការពិតដែលដៅទីតាំងប្រាសាទទាំងបី នៅក្នុងទឹកដីនៃប្រទេសកម្ពុជា ដោយដល់ថ្នាក់ថៃចោទ Google ទៀតថា ការដៅបែបនេះ កំពុងបង្កើតព័ស្តុងតាងបំភ្លៃការពិត ធ្វើឲ្យប្រជាជនប្រទេសទាំងពីរ យល់ច្រឡំ។
យ៉ាងណារឿងនេះបានចោទជាសំណួរថាតើ Google ពិតជាប្តូរផែនទីនៅលើកម្មវិធី Maps របស់ខ្លួន តាមសំណើថៃមែនឬទេ?
ចម្លើយគឺថា Google នឹងមិនប្តូរមកប្រើផែនទីខ្នាត១:៥០ ០០០ តាមសំណើរបស់ថៃឡើយ។ នេះគឺដោយសារតែគោលការណ៍របស់ Google Maps ទាក់ទងនឹងការបង្ហាញព្រំដែន។

គោលបំណងរបស់ Google គឺបង្ហាញ «ការពិតនៅលើដី» ឲ្យបានត្រឹមត្រូវនិងរក្សាអព្យាក្រឹតតាមដែលអាចធ្វើទៅបាន។ ម្យ៉ាង Google Maps មិនមានកម្លាំងផ្លូវច្បាប់ទេ ដែលសូម្បីតែកងទ័ពថៃខ្លួនឯងនោះ ក៏បញ្ជាក់ដែរថា ការដៅព្រំដែននៅលើ Google Maps គ្មានទម្ងន់ផ្លូវច្បាប់អ្វីឡើយ។
Google ធ្វើការជាមួយស្ថាប័នផ្តល់ទិន្នន័យផ្សេងៗនិងពិគ្រោះជាមួយស្ថាប័ននានាដូចជា អង្គការសហប្រជាជាតិជាដើម ហើយកំណត់យកស្តង់ដារតាមសន្ធិសញ្ញា ដើម្បីសម្រេចពីរបៀបបង្ហាញព្រំដែន។
ដូច្នេះមានន័យថា ច្បាស់ណាស់ Google ទទួលស្គាល់តែផែនទីខ្នាត ១:២០០ ០០០ ដែលមានចែងក្នុងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ប៉ុណ្ណោះ ហើយមិនទទួលស្គាល់ផែនទីខ្នាត ១:៥០ ០០០របស់ប្រទេសថៃ ដែលផលិតដោយឯកតោភាគីដាច់ខាត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ត្រៀមស្នើទៅ Google ឲ្យយកតាមផែនទីរបស់ខ្លួនវិញ ទើបប្រាសាទតាមាន់ធំ ស្ថិតក្នុងដីថៃ
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


