ព័ត៌មានអន្ដរជាតិ
បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្សយ៉ាងតិច ៩ នាក់
យ៉ាងហោចណាស់មនុស្ស ៩ នាក់ បានស្លាប់ និង ៥ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីស្ពានមួយបាក់នៅក្នុងរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី០៩ខែកក្កដា។

ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីព្រឹកថ្ងៃពុធនៅក្នុងទីក្រុង Vadodara ដោយផ្នែកមួយនៃស្ពាន Gambira ដែលបានសាងសង់ក្នុងឆ្នាំ ១៩៨៥ បានបាក់ភ្លាមៗបណ្តាលឱ្យរថយន្តជាច្រើនគ្រឿងធ្លាក់ចូលទៅក្នុងទន្លេ Mahisagar នៅខាងក្រោមស្ពាន។
ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត ដោយអាជ្ញាធរបញ្ជាក់ថា សាកសពត្រូវបានរកឃើញទាំងអស់ ហើយអ្នករបួសកំពុងទទួលការព្យាបាល។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តី Narendra Modi ក៏បានសម្តែងនូវសមានទុក្ខយ៉ាងជ្រាលជ្រៅចំពោះសោកនាដកម្មនេះ និងបានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរ។

គួរបញ្ជាក់ថា គ្រោះមហន្តរាយចុងក្រោយនេះ បន្ថែមទៅលើការព្រួយបារម្ភកាន់តែខ្លាំងឡើងលើហេដ្ឋារចនាសម្ព័ន្ធចាស់ជរារបស់ប្រទេសឥណ្ឌា។ កាលពីឆ្នាំ ២០២២ នៅក្នុងរដ្ឋ Gujarat មានស្ពានមួយបាក់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣២នាក់ ដែលជាហេតុការណ៍បាក់ស្ពានស្លាប់មនុស្សច្រើនបំផុតមួយ។ ឧបទ្ទវហេតុទាំងនេះបានចោទជាសំណួរបន្ទាន់ម្តងទៀតអំពីសុវត្ថិភាព និងការថែទាំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសឥណ្ឌា៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


