វប្បធម៌ ជំនឿ
ទាំងនេះជាគ្រឿងរណ្ដាប់ទទួលទេវធីតាឆ្នាំថ្មី ព្រះនាង ករិណីទេវី
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នឹងឈានចូលមកដល់ នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២២ វេលាម៉ោង ១០ និង ០០ នាទីព្រឹក។ ទេវធីតា ដែលនឹងយាងមកគ្រប់គ្រងជម្ពូទ្វីបមនុស្សលោក ឆ្នាំថ្មី ជាបុត្រីទី ៥ នៃកបិលមហាព្រហ្ម ព្រះនាង ករិណីទេវី ដែលរណ្ដាប់ដែលនឹងទទួលទ្រង់ក្នុងឆ្នាំថ្មីនេះ ជាអាទិ៍រួមមាន៖

បាយសី ៥ ថ្នាក់ ១គូ ឬបាយសី ៣ ថ្នាក់ ១គូ
បាយសីប៉ាឆា ១គូ
ស្លាធម៌ ១គូ
ទឹកអប់ ១គូ
ទៀន ៥ ធូប ៥
លាច ៥ ផ្កា ៥ រៀបដាក់ជាគូនឹងគ្នា
ចេកនួន ឬចេកណាំវ៉ា ១គូ
ផ្លែឈើ ៣-៥ មុខ រៀបដាក់ចានឬជើងពាន
ដូង ១គូ
ទឹក ២កែវ។
យ៉ាងណាមិញ ចំពោះផ្លែឈើ អាចធ្វើទៅតាមធនធានរបស់អ្នកក៏បាន។ មួយវិញទៀត ទេវធីតា ឆ្នាំនេះ ព្រះនាងសោយ ល្ង-សណ្ដែក ដូច្នេះត្រូវរៀបចំជាដង្វាយនេះថ្វាយទ្រង់កុំខានឱ្យសោះ៕
អត្ថបទ៖ សន្យា
ចុចអាន៖ មនុស្សប្រុសស្រីកើតឆ្នាំអ្វីខ្លះ មានរាសីល្អ ប៉ុន្តែត្រូវប្រយ័ត្នរឿងរ៉ាវមួយចំនួន ក្នុងឆ្នាំខាលនេះ?
ចុចអាន៖ មនុស្សប្រុសស្រីកើតឆ្នាំអ្វីខ្លះ មានរាសីស្រុតខ្លាំង ក្នុងឆ្នាំខាលនេះ?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


