Connect with us

វប្បធម៌ ជំនឿ

មនុស្សប្រុសស្រីកើតឆ្នាំអ្វីខ្លះ មានរាសីស្រុតខ្លាំង ក្នុងឆ្នាំខាលនេះ?

បានផុស

នៅ

តាមក្បួនហោរាស្ត្រខ្មែរ ក្នុងឆ្នាំនីមួយៗមានបែកចែករាសីខុសគ្នារវាងមនុស្សប្រុស និងមនុស្សស្រី ពោលថ្វីបើមនុស្សប្រុសស្រីកើតឆ្នាំសត្វដូចគ្នាក្ដី ប៉ុន្តែមិនមែនមានរាសីប្រចាំឆ្នាំមិនដូចគ្នាទេ។ ជួនអាចមានរាសីប្រចាំឆ្នាំ ល្អ ឬ មិនល្អ ទាំងប្រុសទាំងស្រី ជួនកាលមនុស្សប្រុសមានរាសីល្អ តែមនុស្សស្រីមានរាសីមិនល្អ ឬរាសីផ្ទុយទៅវិញ។ តទៅនេះ “កម្ពុជាថ្មី” សូមបង្ហាញជូន រាសីមនុស្សប្រុសកើតក្នុងឆ្នាំចំនួន៣ និងមនុស្សស្រីកើតក្នុងឆ្នាំចំនួន៣ ដែលមានរាសីស្រុតខ្លាំង នៅក្នុងឆ្នាំខាល តាមក្បួនហោរាសាស្ត្រខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យ “កម្ពុជាថ្មី” ដឹងថា តាមទំនាយជោគជតារាសី ប្រចាំឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងគ្រិស្ដសករាជ ២០២២នេះ បុរសស្រ្តីដែលមានរាសីល្អ តែត្រូវប្រយ័ត្នរឿងខ្លះ ក្នុងឆ្នាំខាលនេះ មានដូចជា៖​

ចំពោះមនុស្សប្រុស៖

លោកអ្នកកើតឆ្នាំឆ្លូវ ពង្សមនសុ្សប្រុស ធាតុដី ទំនាយថា ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះជាយ៉ាងនេះក៏ដោយអ្នកគង់បានសម្រេចក្នុងការដែលអ្នកបានតាំងចិត្តទុកយ៉ាងប្តូរផ្តាច់ មិត្តភក្តិរបស់អ្នក ឬមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសីដឹកនាំអ្នកឲឱ្យខកខាតទុនក្នុងរយៈឆ្នាំនេះ។ អ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មី ឬប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឱ្យសោះ ហើយមិនគួរពឹងរកឱ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។

លោកអ្នកកើតឆ្នាំមមែ ពង្សទេវតាស្រី ធាតុមាស ទំនាយថា ក្នុងឆ្នាំនេះ អ្នកតោងតែកែកុនប្រើសេចក្តីពិនិត្យពិច័យឱ្យល្អិតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថា នឹងបានកម្រៃផលពីវង់ការបែបនោះឱ្យសោះ ពុំនោះនឹងបណ្ដាលហេតុពីក្នុងក្រុមគ្រួសារមានភ័យព្រួយឈឺថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្សបម្រើការក្នុងលំនៅដ្ឋាន។ ជតារាសីអ្នក ក្នុងឆ្នាំនេះពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្ដីស្និទ្ធស្នាលរបស់លោកអ្នកនឹងផ្តល់ផលជាអសារឥតការដល់អ្នកវិញ។ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខ្នះខ្នែងដោយប្រើសេចក្តីឆ្លៀវឆ្នោត និងសេចក្តីអង់អាចឱ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាកវិបត្តិទាំងនេះទៅខ្លះ។

លោកអ្នកកើតឆ្នាំរកា ពង្សយក្សប្រុស ធាតុដែក ទំនាយថា ក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈ ជំងឺឈឺថ្កាត់ ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹង។ បើអ្នកចង់ធ្វើអ្វី ត្រូវពិចារណាមុខក្រោយឱ្យល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការ អ្នកមុខជាត្រូវរងនូវអំពើសង្កត់សង្កិនយ៉ាងគួរឱ្យធរមានចិត្ត។ ចូរកុំគប្បីបញ្ចេញឈ្មោះបោះសម្លេងជាត្លុកកំប្លែងលេង ជាមួយគេញយៗពេក ចូរខំបំពេញខ្លួនឱ្យគេឃើញថា យើងជាមនុស្សមានរបៀប និងសុភាពរៀបរយ។ ចូរធ្វើសេចក្ដីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោរបង់បន្ធូរបន្ថយទៅបានខ្លះ ហើយពេលក្រោយមានគេជួយឱ្យបានទ្រព្យ នឹងបានស្ដុកស្ដម្ភ។

ចំពោះមនុស្សស្រី៖

លោកអ្នកកើតឆ្នាំឆ្លូវ ពង្សមនុស្សប្រុស ធាតុដី ទំនាយថា ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជាតូ្រវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផងក៏មាន ពុំនោះសោតនាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី។ បើមានការលក់ដូរជំនួញជួញប្រែជាអាជិព ការណ៍នេះនឹងបណ្តាលជាហេតុឱ្យមានសេចក្ដីតឹងចង្អៀតខ្លះៗ តំណទៅពេលខាងមុខក្នុងឆ្នាំនេះអ្នកនឹងមានការស្កៀបរមាស់រង្គោះរង្គើរដល់ក្រុមហ៊ុន។ បើមានជើងឈ្នួលក្នុងបន្ទុក វានឹងធ្វើមោះឆ្គាំឆ្គងមិនគាប់ឱ្យអ្នកមានសេចក្ដីហ្មងមួររឿយៗ មួយវិញទៀតញាតិព័ន្ធ ឬមិត្តភក្ដិនឹងកើតជាក្ដីរង្គាសឫស្យាដល់អ្នក ដោយបំពានលើផលល្អ និងសេចក្តីចម្រើនរបស់អ្នក។ ហេតុការណ៍ទាំងអស់នេះចូរអ្នកកុំភ្លេចស្មារតីឲ្យសោះ បើយ៉ាងហោចណាស់ក៏នឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ។

លោកអ្នកកើតឆ្នាំម្សាញ់ ពង្សមនុស្សប្រុស ធាតុភ្លើង ទំនាយថា ក្នុងឆ្នាំនេះជាឆ្នាំដែលលោកអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្កិជាទីស្រឡាញ់ ឬញាតិសន្តានដែលមានគុណបំណាច់លើរូបអ្នកត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្ដៅណាស់ណាទេ មានគេជួយឈឺឆ្អាលឱ្យអ្នកបានសុខសាន្ត បើទុកជាមានឧបសគ្គក្នុងការងារអ្នកខ្លះក៏គង់នឹងសាបរលាបទៅវិញបាន ដោយសារពេលនេះមានមិត្តភឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ។ ជួនកាលឆាំ្ននេះអ្នកត្រូវរុះរើផ្ទះសំបែងជួសជុល ឬធ្វើថ្មី តែមិនជាការសំខាន់ទេ។

លោកអ្នកកើតឆ្នាំវក ពង្សយក្សប្រុស ធាតុដែក ទំនាយថា ក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬតូវមានធុរៈ ជំងឺឈឺថ្កាត់ ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹង។ បើអ្នកចង់ធ្វើអ្វីត្រូវពិចារណាមុខក្រោយឱ្យល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការ អ្នកមុខជាត្រូវរងនូវអំពើសង្កត់សង្កិនយ៉ាងគួរឱ្យធរមានចិត្ត។ ចូរកុំគប្បីបញ្ចេញឈ្មោះបោះសម្លេងជាត្លុកកំប្លែងលេងជាមួយគេញយៗពេក ចូរខំបំពេញខ្លួនឱ្យគេឃើញថា យើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្ដីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោបង់បន្ធូរបន្ថយទៅបានខ្លះ ហើយពេលក្រោយមានគេជួយឱ្យបានទ្រព្យនឹងបានស្ដុកស្ដម្ភ។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នឹងចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមសា ឆ្នាំ ២០២២ នៅវេលាម៉ោង ១០:០០ នាទី៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ពាណិជ្ជកម្ម និងវិនិយោគ ជាតម្រូវការក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាស៊ែបៃហ្សង់

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

អស្ចារ្យ! អ្នកជំងឺប្តូរក្រលៀនជ្រូក ពេលនេះជាសះស្បើយហើយ

ព័ត៌មានជាតិ២១ នាទី មុន

លោក ទេព អស្នារិទ្ធ៖ តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

បុគ្គលិក តៃវ៉ាន់ មួយរូប ទម្លាប់ផឹកកាហ្វេខ្មៅមួយថ្ងៃមួយលីត្រ ទីបំផុតចូលសម្រាកពេទ្យ

សន្តិសុខសង្គម៣០ នាទី មុន

អាជីវករផ្សារស្ទឹង សាទរចំពោះអាជ្ញាធរដែលបានរៀបចំសណ្តាប់ធ្នាប់បានល្អ

Sokha Hotels

ព័ត៌មានពេញនិយម