វប្បធម៌ ជំនឿ
មនុស្សប្រុសស្រីកើតឆ្នាំអ្វីខ្លះ មានរាសីល្អ ប៉ុន្តែត្រូវប្រយ័ត្នរឿងរ៉ាវមួយចំនួន ក្នុងឆ្នាំខាលនេះ?
តាមក្បួនហោរាស្ត្រខ្មែរ ក្នុងឆ្នាំនីមួយៗមានបែកចែករាសីខុសគ្នារវាងមនុស្សប្រុស និងមនុស្សស្រី ពោលថ្វីបើមនុស្សប្រុសស្រីកើតឆ្នាំសត្វដូចគ្នាក្ដី ប៉ុន្តែរាសីប្រចាំឆ្នាំមិនដូចគ្នាទេ។ ជួនអាចមានរាសី ល្អ ឬ មិនល្អ ទាំងប្រុសទាំងស្រី ជួនកាលមនុស្សប្រុសមានរាសីល្អ តែមនុស្សស្រីមានរាសីមិនល្អ ឬរាសីផ្ទុយទៅវិញ។ តទៅនេះ “កម្ពុជាថ្មី” សូមបង្ហាញជូន រាសីមនុស្សប្រុសកើតក្នុងឆ្នាំចំនួន៣ និងមនុស្សស្រីកើតក្នុងឆ្នាំចំនួន៣ ដែលមានរាសីខ្ពស់ ប៉ុន្តែក៏ត្រូវប្រុងប្រយ័ត្ននូវរឿងរ៉ាវខ្លះ ដើម្បីចៀសភ័យអន្តរាយនៅក្នុងឆ្នាំខាល តាមក្បួនហោរាសាស្ត្រខ្មែរ។

លោក អ៊ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យ “កម្ពុជាថ្មី” ដឹងថា តាមទំនាយជោគជតារាសី ប្រចាំឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងគ្រិស្ដសករាជ ២០២២នេះ បុរសស្រ្តីដែលមានរាសីល្អ តែត្រូវប្រយ័ត្នរឿងខ្លះ ក្នុងឆ្នាំខាលនេះ មានដូចជា៖
ចំពោះមនុស្សប្រុស៖

មនុស្សប្រុសកើតឆ្នាំថោះ ពង្សមនុស្សស្រី ធាតុឈើ ទំនាយថា ក្នុងឆ្នាំនេះជាឆ្នាំល្អប្រសើរណាស់នឹងបានលាភធំ តែមុននឹងកើតលាភផលត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុដូចនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាបំណងទុក។ បន្ទាប់ពីនោះទៅ អ្នកត្រូវបានទទួលមុខតំណែងនាទីថ្មី មាននាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះ នឹងបានមកពីទីឆ្ងាយ។ តែត្រូវខំរក្សាកាយឱ្យល្អក្រែងមានជំងឺតម្កាត់ខ្លះផង។

មនុស្សប្រុសកើតឆ្នាំមមី ពង្សទេវតាស្រី ធាតុភ្លើង ទំនាយថា ក្នុងឆ្នាំនេះ អ្នកនឹងបានមុខការងារធ្វើជាពិតប្រាកដ បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្តីប្រាថ្នា ជួបលាភផលយ៉ាងបន្ទាន់។ តែបើទោះទៅជាយ៉ាងនោះក៏ដោយ ក៏គង់តែនៅមានមនុស្សឫស្យាចំពោះលទ្ធផលរបស់អ្នកជានិច្ច។ នៅក្នុងរឿងនេះ អ្នកកុំខ្លាចឱ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង។ ខាងមុខនៃការដូចពោលនេះ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយ មកបញ្ចុះបញ្ចូលបញ្ជោរលើកជើងអ្នកឱ្យចូលរួមការងារជាមួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយសុទ្ធតែ មិនបរិសុទ្ធទាំងអស់។ ហើយមិនគួរលីសែងរកពុនលើកដាក់របស់ធ្ងន់ហួសពេកទេក្រែងថ្លោះចង្កេះគេ្រចឆ្អឹងខ្នង។

មនុស្សប្រុសកើតឆ្នាំវក ពង្សយក្សប្រុស ធាតុដែក ទំនាយថា ក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នកបានផលសម្រេចបំណងមែនពិត ប្រកបទៅដោយសេចក្តីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួច រួចពីហេតុភេទបែបនេះទៅនឹងបានល្អឡើងវិញ។ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទី អ្នកតូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន។ ការណ៍ដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះគឺចោរកម្ម និងអគ្គិភ័យបំផ្លាញ បើសិនជាមានជំងឺច្រើនតែផ្ដាសាយ។
ចំពោះមនុស្សស្រី៖

មនុស្សស្រីកើតឆ្នាំខាល ពង្សយក្សស្រី ធាតុឈើ ទំនាយថា ក្នុងឆ្នាំខាលនេះជាឆ្នាំល្អប្រសើរណាស់នឹងបានលាភធំ តែមុននឹងកើតលាភផលត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន។ ហេតុដូចនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាបំណងទុក បន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងនាទីថ្មីមាននាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះ នឹងបានមកពីទីឆ្ងាយ។ តែត្រូវខំរក្សាកាយឱ្យល្អក្រែងមានជំងឺតម្កាត់ខ្លះផង។

មនុស្សស្រីកើតឆ្នាំរកា ពង្សយក្សប្រុស ធាតុដែក ទំនាយថា ក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នកបានផលសម្រេចបំណងមែនពិត ប្រកបទៅដោយសេចក្តីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួច រួចពីហេតុភេទបែបនេះទៅនឹងបានល្អឡើងវិញ។ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទី អ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះ គឺចោរកម្ម និងអគ្គីភ័យបំផ្លាញ បើសិនជាមានជំងឺច្រើនតែផ្ដាសាយ។

មនុស្សស្រីកើតឆ្នាំកុរ ពង្សមនុស្សស្រី ធាតុទឹក ទំនាយថា ក្នុងឆ្នាំនេះ អ្នកនឹងបានមុខការងារធ្វើជាពិតប្រាកដ បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួនមុខជាបានសម្រេចដូចសេចក្តីប្រាថ្នា ជួបលាភផលយ៉ាងបន្ទាន់។ តែបើទោះទៅជាយ៉ាងនោះក៏ដោយ ក៏គង់តែនៅមានមនុស្សឫស្យាចំពោះលទ្ធផលរបស់អ្នកជានិច្ច។ នៅក្នុងរឿងនេះ អ្នកកុំខ្លាច ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង។ ខាងមុខនៃការដូចពោលនេះ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយមកបញ្ចុះបញ្ចូលបញ្ជោរលើកជើងអ្នក ឱ្យចូលរួមការងារជាមួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធ ហើយមិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ហួសពេកទ ក្រែងថ្លោះចង្កេះគេ្រចឆ្អឹងខ្នង។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នឹងចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមសា ឆ្នាំ ២០២២ នៅវេលាម៉ោង ១០:០០ នាទី៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


