វប្បធម៌ ជំនឿ
សុបិនឃើញ “ភ្លើងឆេះឡាន” និមិត្តរូបនៃគ្រោះថ្នាក់
សុបិនឃើញ រថយន្តឆេះ គឺជាក្តីសុបិនមួយដែលធ្វើឱ្យម្ចាស់ខ្លួនមិនស្រណុកចិត្ត និងភ័យរន្ធត់ខ្លាំងផងដែរ ព្រោះគេជឿថា វាជាប្រផ្នូលអាក្រក់អ្វីមួយ ដែលអាចកើតឡើងនាពេលអនាគតមិនខាន។ យ៉ាងណាមិញ ប្រសិនបើឃើញរថយន្តមានបញ្ហាឬខូច វាមានន័យថា អ្នកនឹងត្រូវចំណាយច្រើន ឬប្រសិនបើឃើញរថយន្តជួបគ្រោះថ្នាក់ វាក៏អាចជាប្រផ្នូលដែលថា ម្ចាស់ខ្លួននឹងជួបគ្រោះថ្នាក់ដូចទៅនឹងសុបិន។

ទោះជាយ៉ាងនេះក្ដី សុបិនឃើញរថយន្តឆេះ នៅមានបំណកស្រាយផ្សេងទៀតដូចជា៖
សុបិនឃើញរថយន្តឆេះខ្ទេច
ចូរប្រយ័ត្នក្នុងការប្រើពាក្យសម្ដី! បើពុំមានការអត់ធ្មត់ ឬចេះតែនិយាយដោយមិនគិត វាអាចបង្កបញ្ហាដល់អ្នក និងបំផ្លាញមិត្តភាពជាមួយភាគីម្ខាងទៀត ដែលអ្នកប្រាស្រ័យទាក់ទង។ សុបិននេះ ក៏ជាសញ្ញានៃការបាត់បង់ទ្រព្យសម្បត្តិ ឬរបស់របរសំខាន់ៗផងដែរ។
សុបិនឃើញរថយន្តឆេះ តែពន្លត់ទាន់ពេល
ចូរប្រុងប្រយ័ត្ន បើអ្នកជាមនុស្សឧស្សាហ៍និយាយដើមអ្នកដទៃ ព្រោះគេនឹងសងមកអ្នកវិញ យ៉ាងអាម៉ាស់បំផុត។ មិនតែប៉ុណ្ណោះសុបិននេះក៏ប្រផ្នូលប្រាប់ពីរឿងយល់ច្រឡំមួយចំនួនជាមួយមិត្តរួមការងារ។ ដូច្នេះប្រសិនមានរឿងទើសចិត្តគ្នា ចូរនិយាយតទល់ ដើម្បីដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា។
សុបិនឃើញភ្លើងនៅពីមុខរថយន្ត
ចូរកុំឱ្យនរណាខ្ចីប្រាក់ឱ្យសោះ កំលុងពេលនេះ។ គួរស៊ើបប្រវត្តិអ្នកដែលចង់ខ្ចីឱ្យបានច្បាស់សិន បើមិនដូច្នោះទេ វានឹងពិបាកណាស់ ក្នុងការទារសំណងមកវិញ។ ចំណែកចំណាយក្នុងផ្ទះ គួរត្បិតត្បៀតបន្តិចដែរ ដូចពាក្យចាស់ពោលថា “កុំចាយតាមមាន កុំហ៊ានតាមចចង់”៕
អត្ថបទ៖ សន្យា
ចុចអាន៖ មិនគួរព្រងើយកន្តើយ ប្រសិនយល់សប្តិជួប “គ្រោះថ្នាក់ចរាចណ៍”

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ